នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោបញ្ជួនជនសង្ស័យ៥នាក់តទៅតុលាការ ពីបទលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោ នៅវេលាម៉ោង៨ព្រឹក ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ បញ្ជួជនសង្ស័យ៥នាក់ទៅតុលាការ ពីបទ គាស់ទំលុះទំលាយ (គាស់ចំរឹងបង្អួចចូលលួចយកទ្រព្យ សម្បត្តិ និងគ្រឿងអលង្ការ) ប្រជាពលរដ្ឋ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឌិន ឡាំ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរលក់គ្រឿងសំណង់ មានទីលំនៅផ្ទះ លេខD9 ផ្លូវលំ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ

ជនសង្ស័យដែលសមត្ថកិច្ចបញ្ជួនទៅតុលាការមានឈ្មោះទី០១ឈ្មោះ សាន ជាតក់ ហៅ តក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ។ /ទី០២ឈ្មោះ បូ សុខហួន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ។ / ទី០៣ឈ្មោះ យុន បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ។ /ទី០៤ឈ្មោះ ឌូ រតនា ហៅ ហុយ ភេទប្រុស អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដ​ ។ /ទី០៥ឈ្មោះ នួន លីម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនសង្ស័យទាំង០៥នាក់ខាងលើស្នាក់នៅក្នុងរោងស្នាក់នៅ ក្បែរគំនរសម្រាម ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។

បើតាមសម្ដីពីរជនរងគ្រោះបានប្រាប់ឲ្យដឹងថា. កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៥និង៣០ នាទី ទាបភ្លឺ គាត់បានចាក់សោរទ្វារផ្ទះ និងទ្វាររបងផ្ទះ ហើយនាំគ្នាចេញទៅធ្វើការរៀងៗខ្លួន ។ រហូតដល់វេលាម៉ោង៦និង៣០នាទីល្ងចថ្ងៃខែឆ្នាំដដែលគាត់ក៏បានត្រឡប់ផ្ទះវិញ ហើយបានចាក់សោរទ្វារដើរចូលក្នុងផ្ទះ ឃើញបង្អួចត្រូវបានចោរគាស់ចំរឹងទំលាក់ទៅលើឥដ្ឋការ៉ូ រួចចូលលួចយកទ្រព្យសម្បត្តិមានខ្សែរកផ្លាកទីនចំនួន០២ខ្សែរ សរុបចំនួន០៤ជី និងសំភារៈផ្សេងទៀតមួយចំនួន ហើយគេចខ្លួនបាត់ ។

ជនរងគ្រោះបន្តទៀតថា​ ពេលនោះរូបគាត់ក៏បានទៅសុំម្ចាស់ផ្ទះឈ្មោះ សាន ចន្ធូ ភេទស្រី អាយុ៣០ឆ្នាំ ដែលមានផ្ទះក្បែរគ្នា មើលកាម៉េរ៉ាសុវត្ថិភាពដែដាក់នៅខាងមុខផ្ទះរបស់គាត់ បានឃើញជនសង្ស័យឈ្មោះ នួន លីម ជាអ្នកធ្វើសកម្មភាពគាស់ចំរឹង បង្អូចចូលលួចយកទ្រព្យសម្បត្តិខាងលើ ។

លុះដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០នាទីរសៀល ជនសង្ស័យឈ្មោះ នួន លីម បានមកធ្វើសកម្មភាពលួចគាស់យបង្អូចផ្ទះរបស់ប្រជាពលរដ្ឋ ម្ដងទៀត គ្មានមនុស្សរស់នៅបិទទ្វារចាក់សោរ តែត្រូវបានប្រជាពលរដ្ឋក្នុងភូមិ ឃើញក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចអោយជួយអន្តរាគមន៍ ហើយដោយកម្លាំងសមត្ថកិច្ចយើងកំពុងជិះម៉ូតូល្បាតនៅក្បែរកន្លែងកើតហេតុនោះស្រាប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ នួន លីម ភ្លាមៗ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោពេលនោះជនសង្ស័យឆ្លើយសារភពថារូបគេនៅបក្ខពួក៤នាក់ទៀត ។

លុះថ្ងៃទី១០ ខែឆ្នាំដដែ វេលាម៉ោង១០និង៣០នាទី សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបក្ខពួកដែលកំពុងតែធ្វើសកម្មភាពយ៉ាងសកម្ម ដើរលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ បាន៤នាក់បន្តទៀតនិងបានយកមកសួរនាំនៅអធិការខណ្ឌដង្កោនិងករសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print