មណ្ឌលគិរីៈបុរសម្នាក់បូមខ្យល់សប់កង់គោយន្តកន្ត្រៃខុសបច្ចេកទេសផ្ទុះបណ្តាលឱ្យរងរបួសពេញខ្លួនយ៉ាងធ្ងន់ធ្ងរនិងបាក់ដៃម្ខាង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៦.៤៥នាទីព្រឹក ថ្ងៃអង្គារ៍ ១៤ រោចខែជេស្ឋ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ត្រង់ចំណុចភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមាខេត្តមណ្ឌលគិរី។
លោកស៊ុន ប៊ុនធឿន អធិការនគរបាលស្រុកកែវសីមាបានឱ្យដឹងថាជនរងគ្រោះឈ្មោះពៅ ចាង អាយុ២៨ឆ្នាំជាកសិករ បានរងរបួសបាក់ដៃឆ្វេងនិងរាងកាយយ៉ាងធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្នួលខេត្តក្រចេះ។
លោកបន្តថាជនរងគ្រោះពេលកំពុងតែបូមខ្យល់សប់កង់គោយន្តកន្ត្រៃស្រាប់តែផ្ទុះកង់ខាងស្តាំដាច់ចេញពីតួតែម្តងទើបបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរបែបនេះ។ ដោយជីវ័ន្ត
...