ប្រធានាធិបតីអាមេរិកដូណាលត្រាំ និងមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន ទើបតែបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ក្រោមវត្តមានរបស់អ្នកសារព័ត៌មានជាច្រើន។
ប្រធានាធិបតីត្រាំបានបញ្ជាក់ថា៖ លោកនិងមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន បានចុះហត្ថលេខា លើសេចក្តីសម្រេចដ៏សំខាន់មួយ ។« យើង បានចុះហត្ថលេខាលើឯកសារសំខាន់ យើងមានពេលវេលាដ៏អស្ចារ្យ , មានទំនាក់ទំនងដ៏ល្អប្រសើរបំផុត ។ អ្វីគ្រប់យ៉ាងនឹងត្រូវបាន បង្ហាញនៅក្នុងសន្និសីទកាសែត នាពេលបន្តិចទៀត»។
នៅពេលដែលសារព័ត៌មាន សួរមេដឹកនាំគីមជុងអ៊ុនយល់ព្រមបោះបង់ អាវុធបរមាណូដែលឬទេ ប្រធានាធិបតីត្រាំបានបញ្ជាក់ថា «យើងបានចាប់ផ្តើមដំណាក់កាលនោះ យ៉ាងឆាប់រហ័សបំផុត»លោកត្រាំបញ្ជាក់ថានឹងមានជំនួបជាមួយគីមជុងអ៊ុនជាច្រើនលើកទៀតនៅពេលអនាគត។
លោកគីមជុងអ៊ុន ក៏បានបញ្ជាក់ផងដែរថា មេដឹកនាំទាំងពីរមានជំនួបជាប្រវត្តិសាស្ត្រ ហើយយើងបានសម្រេច បោះបង់ចោលអតីតកាល ឆ្ពោះទៅរកការចាប់ផ្តើមថ្មី៕
ដោយ៖ មែវ សាធី