ផឹកតែ Oishi ត្រូវរង្វាន់ធំបានរថយន្ត ខ្លាចបាត់គម្របយកទៅផ្ញើថៅកែៗបម្រុងស៊ីដាច់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីរងនូវភាពអយុត្តិធម៌ ថៅកែបម្រុងស៊ីដាច់រង្វាន់ធំ(រថយន្ត)  មានបុរសម្នាក់បានចេញមុខបង្ហោះវីដេអូឃ្លីបបង្ហាញពីការត្រូវរង្វាន់ធំពីក្រុមហ៊ុនតែបៃតង Oishi នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយអំពាវនាវឲ្យសមត្ថកិច្ចជួយអន្តរាគមន៍រកយុត្តិធម៌ ខណៈថៅកែរបស់ខ្លួន​មានគំនិតទុច្ចរិតចង់ស៊ីដាច់រង្វាន់រថយន្តរួចមក កម្លាំងនគរបាល​ជំនាញ​ខេត្ត​ត្បូងឃ្មុំបានបើក​​​ការស្រាវជ្រាវស៊ើប​អង្កេត ពោលគឺសមត្ថកិច្ចបានហៅលោកថៅកែ​ហាង​ខារ៉ាអូខេ «យីហោ​វិមាន​ទ្រព្យ» ឲ្យប្រគល់គម្រប​ដប​តែបៃតង Oishi មកឲ្យសមត្ថកិច្ចទុកដោះ​ស្រាយរកយុត្តិធម៌ តាមការអំពាវនាវពីបុរសខាងលើ ។

យោងតាមប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកស្នងការនគរបាលខេត្តត្បូងឃ្មុំមានខ្លឹមសារយ៉ាងដូច្នេះថា«សូមជម្រាបជូនបងប្អូនក្នុងបណ្តាញសង្គម ទាំងអស់ បន្ទាប់ពី​បានឃើញការបង្ហោះរបស់យុវជនម្នាក់ កាលពីរាត្រីទី១១ ខែមិថុនា ឆ្នាំ២០១៨ភ្លាម កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវ ដោយលទ្ធផលជំនាញរកឃើញថា ករណីនេះជារឿងពិត»។

នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកស្នងការនគរបាលបញ្ជាក់ទៀតថា «ពាក់ព័ន្ធមនុស្ស ៣នាក់ មានកម្មករ២នាក់ (ម្នាក់ពិកា) ផ្តើមចេញពីលុយធិប៥ពាន់រៀល បាននាំគ្នាទៅទិញតែបៃតង Oishi ១ដបហូប២នាក់គ្នាពីរនាក់ ខណៈបើកគម្របដបឃើញ រូបឡាន ។ ដោយអ្នកទាំង២ខ្លាចបាត់គម្របយកទៅផ្ញើថៅកែការ៉ាអូខេ វិមានទ្រព្យ តែរង្វាន់​នេះមិនទាន់បើកបាននៅឡើយទេ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះអ្នកទាំង៣កំពុងបំពេញកំណត់ហេតុ​នៅ​អធិការដ្ឋាននគរបាលស្រុកមេមត់ ខាងសមត្ថកិច្ចក៏បានទំនាក់ទំនងទៅក្រុមហុ៑ន​ដើម្បីផ្អាក​ផ្តល់រង្វាន់សិន រង់ចាំការដោះស្រាយតាមច្បាប់បានចប់សព្វគ្រប់ ។ អ្នកទាំង៣នាក់ និងគ​ម្របដបតែបៃតង Oishi ដែលពាក់ព័ន្ធនឹងករណីនេះកំពុងស្ថិតនៅកន្លែងនគរបាល​ស្រុក​មេមត់ ។

គួរំឭកថា បុរសដែលបង្ហោះវីដេអូឃ្លីបទាមទារកយុត្តិធម៌ពីអាជ្ញាធរ សមត្ថកិច្ចឲ្យជួយអន្ត​រា​គមន៍ដោះស្រាយឈ្មោះ ហែម និមល ។ ក្នុងវេដេអូឃ្លីបបានរៀបរាប់ថា ខ្លួនបានទិញតែ​បៃតង OISHI យកមកហូប ពេលបើកគម្រប​ត្រូវរង្វាន់រថយន្ត១គ្រឿង តែដោយសារ ខ្លួនខ្លាចបាត់បង់  ក៏យកគម្របដបទៅផ្ញើនៅថៅកែហាង​«វិមានទ្រព្យ» ។ ក្រោយពីផ្ញើបាន​ប៉ុន្មានថ្ងៃក្រោយមកថៅកែបានខ្ចីទូរស័ព្ទយកទៅបើករង្វាន់យករង្វាន់​ឡាន​នោះ ធ្វើជាកម្ម សិទ្ធិផ្ទាល់ខ្លួន។មិនតែប៉ុណ្ណោះថែមទាំងគំរាមមិនអោយជនរងគ្រោះប្រាប់ពីការត្រូវរង្វាន់ទៀតផង។ ដោយសាររងនូវភាពអយុត្តិធម៌បែបនេះ ទើបខ្លួនចេញវីដេអូឃ្លីបអំពាវនាវឲ្យ សមត្ថកិច្ចជួយអន្តរាគមន៍ជួយរកយុត្តិធម៌ ៕  វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print