កូនអកត្តញូចង់សងគុណម្តាយដោយគំរាមកាប់សម្លាប់នឹងកាំបិតត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពត ៖ កូនប្រុសអកត្តញូម្នាក់បានយកកាំបិតកកុក ទៅគំរាម កាប់សម្លាប់ម្តាយបង្កើត និងកាប់បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះអស់ជាច្រើន ត្រូវសមត្ថកិច្ច ឃាត់ខ្លួន កាលពីរសៀល ថ្ងៃ ចន្ទ ១២ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំស្រុកទឹកឈូ ខេត្តកំពត។

សមត្ថកិច្ចនគរបាលស្រុកទឹកឈូ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សែត ទូច ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ ឃុំ កើកតហេតុខាងលើ ។ បុសនេះបានយកកាំបិតក កុក ដងវែង ទៅធ្វើសកម្មភាព គំរាមចង់កាប់សម្លាប់ម្តាយបង្កើតមានវ័យជណាស់របស់ខ្លួនឯងបន្ទាប់ពីផឹកស៊ីស្រវឹង ។ មិនតែប៉ុណ្ណោះ ជនសង្ស័យ បានយកកាំបិតទៅគំរាមកាប់ ប្អូនប្រុស និងបានបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ ក្នុងភូមិជាច្រើនដូចជាកាប់អង្រឹង កាប់ដើមចេក កាប់ដើមដូងចោល និងចាប់កូនខ្លួនឯង មកគាបជាប់ក្នុងភ្លៅគំរាមសម្លាប់ទៀត។ ពេលឃើញដូច្នេះ សាច់ញាតិ ជនរងគ្រោះ បានរាយការណ៍ ប្រាប់សមត្ថកិច្ចនគរបាលស្រុកទឹកឈូ ឲ្យចុះមកឃាត់ខ្លួនបុរសរូបនេះយកទៅសាកសួរនិងចាត់ការតាមច្បាប់ភ្លាមៗដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print