រដ្ឋបាលរាជធានីភ្នំពេញ៖ វិថីអ្នកឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុននាង និងស្ថាបនាឆាប់ៗនេះទទឺង​៣០ម៉ែត្រ ក្នុងតំបន់អភិវឌ្ឍន៏បឹងជើងឯក ដើម្បីសំរួលចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងពន្លឿនគម្រោងការស្ថាបនា សាងសង់ផ្លូវថ្មីមួយខ្សែរដែលមានឈ្មោះ​ថា(វិថី អ្នកឧកញ៉ាភក្តីសប្បុរសភោគាធិបតី ហ៊ុននាង) ទទឹង៣០ម៉ែត្រ បណ្ដោយប្រមាណជាង៥០០០ម៉ែត្រ ដោយធ្វើការតភ្ជាប់ពីផ្លូវ៦០ម៉ែត្រឆ្ពោះទៅកាន់ផ្លូវ៣៧១ ប្រយោជន៍ដើម្បីជួយសំរួលការកកស្ទៈចរាចរណ៍ អោយមានលក្ខណៈល្អប្រសើរ។

នេះតាមការបញ្ជាក់ឲ្យដឹងពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ក្រោយកិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃអង្គារ ១៤រោច ខែជេស្ន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១២ មិថុនា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ។

លោក ម៉េត មាសភក្កី បានបញ្ជាក់ថា៖ បច្ចុប្បន្នតំបន់ អភិវឌ្ឍន៏ បឹងជើងឯក គឺមានតែផ្លូវ១ខ្សែ គឺផ្លូវសម្តេចអគ្គសេនាបេតីតេជោហ៊ុនសែន ។ ដូច្នេះ យើងត្រូវគិតគូរពីតំបន់នេះ ដែលមានផ្ទៃដីធំ និងជាតំបន់ដែលត្រូវកសាងអភិវឌ្ឍន៏ថ្មី និងស្ពានតភ្ជាប់ពីមហាវិថីសម្តេចអគ្គសេនាបេតីតេជោហ៊ុនសែនតែប៉ុណ្ណោះ ។

អាជ្ញាធររាជធានីភ្នំពែញ កំពុងពន្លឿន គម្រោងការស្ថាបនា ស្ថាបនាផ្លូវថ្មី ដែលមានឈ្មោះថា (វិថីអ្នកឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុន នាង)ដែលមានទទឺង៣០ម៉ែត្រនិង បណ្ដោយប្រហែលប្រមាណជាង៥០០០​ម៉ែត្រ ។ ផ្លូវថ្មីនេះ គឺមានគោលបំណងពីរ ទី១ដើម្បីអនុវត្ដន៍ទៅតាមគំរោងប្លង់មេនៃតំបន់អភិវឌ្ឍន៍ជើង​ឯក​ផង និងទី២គឺជាការរៀបចំអោយមានសរសៃឈាមបន្ថែមទៀតនៅក្នុងការរៀបចំប្រព័ន្ធចរាចរណ៍អោយមានលក្ខណៈល្អប្រសើរក៏ដូចជាសំរួលនិងកាត់បន្ថយការកកស្ទៈចរាចរណ៍នៅក្នុងតំបន់ច្រមុះជ្រូកស្ទឺងមានជ័យផង ។

ផ្លូវថ្មី១ខ្សែរនេះ និងជួយ សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ អាចមានលទ្ធភាពធ្វើដំណើរកាត់មកដល់ ផ្លូវជាតិលេខ២តែម្តង ផ្លូវខាងលើនេះនិងមានការតភ្ជាប់ជាមួយនិងស្ពានមួយខ្សែរស្របតាមផ្លូវនេះផងដែរ។

លោក ម៉េត មាសភក្តី បានបញ្ជាក់អោយដឹងថា៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងសិក្សាពី ប្លង់ និងផលប៉ះពាល់ផ្សេងៗដែលកើតមានឡើងមុនហ្នឹងសំរេចធ្វើការស្ថាបនាផ្លូវខាងលើនេះ។

សូមបញ្ជាក់ថា៖ ផ្លូវមួយខ្សែរថ្មីនេះស្ថិតក្នុងតំបន់អភិវឌ្ឍន៍បឹងជើងឯក តភ្ជាប់ពីផ្លូវជាតិលេខ ២ មកផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅកាន់ផ្លូវ៣៧១ ចេញតាមមុខផ្សារប៉េសេថ្មី ស្ថិតក្នុងខណ្ឌមាន ជ័យ ដោយប្រសិទ្ធនាមថា ជាវិថី អ្នកឧកញ៉ាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print