ភ្នំពេញ៖បុរសម្នាក់ស្រវឹងជោគបើ ករថយន្តក្នុងល្បឿនលឿនហើយបានរ៉េ ចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្ រូងផ្លូវបណ្តាលអោយបាក់អស់ចំនួ ន៣កង់ហើយបានបោកក្បាលនិងកញ្ចក់ រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេ លាម៉ោង១១យប់ថ្ងៃទី១១ខែមិថុនាឆ្ នាំ២០១៨ នៅចំណុចខាងជើងព្រះនរាយ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោ ម ខណ្ឌមានជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោ យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ា កCRV ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AA 9869 បើកបរដោយបុរសម្នាក់ធ្វើដំណើរតា មបណ្តោយផ្លូវជាតិលេខ២ក្នុងទិសដៅ ពីជើងទៅត្បូងក្នុងល្បឿនលឿនខណះ មកដល់ចំណុចកើតហេតុស្រាប់តែរ៉េ ចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្ រូងផ្លូវបណ្តាលអោយបាក់អស់ចំនួ ន៣កង់ចំណែករថយន្តផ្ទុះពោងនិងបែ កកង់គល់ជាប់និងធ្វើអោយអ្នកបើ កបរបោកក្បាលនិងកញ្ចក់រថយន្ តរងរបួសធ្ងន់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូ វបានបញ្ជូនទៅមន្ទីរពេទ្យភ្លា មៗដោយឡែករថយន្តត្រូវបានសមត្ថកិ ច្ចជំនាញធ្វើការវាស់វែងស្ទូ ចរថយន្តទៅរក្សាទុកនៅការិយាល័ យចរាចរណ៍ជើងគោករាជធានីភ្នំពេ ញរងចាំដោះស្រាយតាមច្បាប់៕សុខាសែ នជ័យ