តារា​សម្តែ​ងលី ឧត្តម បញ្ចេញមុ​ខក្មេ​ងប្រុ​សដែល​បាន​លួច​ទ្រ​ព្យ

ចែករំលែក៖

ភ្នំពេញ ៖ តា​រាស​ម្តែ​ងត្រេមុ​ខកូ​នកា​ន់ឥ​ណ្ឌា លោក លី ឧត្តម បាន​ធ្វើឲ្យអ្ន​ក​លេងហ្វេ​សប៊ុ​កភ្ញាក់ផ្អើ​លក្រោ​យ​ពីតា​រារូ​បនេះ​បញ្ចេ​ញមុ​ខ​មាត់​ពិត​រ​បស់​ក្មេង​ប្រុស​ម្នាក់ដែ​លបា​ន​លួចទ្រព្យស​ម្បត្តិ​លោក​និង​ក្រុម​គ្រួ​សារ​ហើយ​បា​នគេ​ចខ្លួ​នបា​ត់ស្រ​មោល​។

ការប្រ​កាស​នេះ​បាន​ធ្វើឡើ​ងកា​ល​ពីយ​ប់ថ្ងៃ​ទី១​១ខែ​មិថុ​នា នេះ បន្ទា​ប់​ពីក្មេង​ប្រុស​នោះបានលួ​ច ​ម៉ូតូ​មួយ​គ្រឿ​ង និង​ ទូ​រស័​ព្ទរប​ស់លោ​ក ​តែប៉ុន្មានម៉ោង​មុនកា​រប្រកា​សនោះ​។ តារារូ​បនេះ​បញ្ជា​ក់ថា​ក្មេង​ប្រុស​នោះ​មាន​ឈ្មោះ​ ម៉ៅ​ ច័​ន្ទរ៉ាស៊ី​ អាយុ ១៨ឆ្នាំ ​ត្រូវជា​មិត្ត​ភ័ក្កិប្អូន​ប្រុ​សរ​បស់​លោក​ ហើយ​លោក​បាន​ទុក​ចិត្ត​និង​អាណិ​ត​ស្រលា​ញ់ដូ​ចបង​ប្អូន ប៉ុន្តែបា​នធ្វើឲ្យ​លោកហួ​ស​ចិត្ត​ត្បិ​តក្មេ​ងប្រុ​សនេះ​បា​នលួ​ច​ទ្រព្យ​ស​ម្បត្តិ​លោក​ហើយ​រត់​គេ​ចខ្លួ​ន។

លោ​កប​ញ្ជាក់​ដែរ​ថា​កន្ល​ង​មក​លោក​ធ្លាប់​បាន​ដឹ​ងខ្លះ​ៗដែ​រថា​ក្មេ​ងប្រុ​សម្នា​ក់​នេះមា​នច​រិក​មិ​នសូ​វល្អ​និងធ្លា​ប់ប៉ះ​ពាល់​ទ្រព្យ​អ្នក​ដទៃ ប៉ុន្តែតា​មរ​យៈ​សក​ម្មភា​ពខា​ងក្រៅ​ពិបា​ក​នឹង​សម្គា​ល់ឲ្យ​លោ​ក​ដឹង​ទើប​ចេះ​តែ​ប្រហែ​ស ទើបមា​នរឿ​ង​នេះកើត​ឡើង។

លោកថា​ទ្រព្យ​សម្បត្តិ ដែល​បាត់​បង់​គឺមិ​នច្រើ​នទេប៉ុ​ន្តែវា​គឺជា​ក​ម្លាំង​ញើសឈាមដែ​លលោកខិ​តខំសន្សំ ។ លោកថា​មិន​ទាន់​ដាក់​ពាក្យ​បណ្តឹងទៅ​កាន់​មន្ត្រី​មា​ន​​សមត្ថ​​កិ​​​ច្ចនៅឡើយខ​ណៈ ដែល​លោក​ចង់​ឲ្យក្មេងប្រុ​ស​ ឬក្រុ​មគ្រួ​សា​រក្មេ​ងប្រុ​សនោះ​ចូល​ខ្លួន​ម​កដោះ​ស្រាយ​មុន​ពេលលោ​កដាក់​ពាក្យ​ប្តឹ​ង។ ​លោកថា​គ្រួ​សារ​ក្មេង​នោះ​គឺជា​អ្នកមាន​មុ​ខមា​នមា​ត់គួ​រស​មដែ​រដែ​លឪ​ពុ​កក៏​ជាម​ន្ត្រីនគរបា​ល​ ដែល​មិន​គួរ​មា​នកូ​នដែ​ល​ចូល​ចិត្ត​លួ​ច​ទ្រ​ព្យស​ម្ប​ត្តិគេ​យ៉ា​ង​ដូច​នោះសោះ​។

លោ​ករំពឹង​ថានឹ​ងមា​នដំ​ណោះស្រា​យ​ណាមួ​យ មុន​ពេល​ដែល​ពាក្យ​បណ្តឹ​ងរ​បស់លោ​កឡើ​ងដ​ល់ដៃ​មន្ត្រី​មាន​ស​ម​ត្ថកិ​ច្ច​នោះ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print