ពិភពលោកទាំងមូល បានតាមតានយ៉ាងយកចិត្តទុក ដាក់ នៅជំនួបកំពូល រវាងលោកត្រាំនិងគីមជុងអ៊ុន ដោយសារជំនួបនេះមានសារសំខាន់ម្យ៉ាង អាចនិយាយបានថា «មួយចានទឹក មួយចានគោក» បើកិច្ចពិភាក្សាបរាជ័យ សង្គ្រាម អាចនិងផ្ទុះឡើង ផ្ទុយទៅវិញបើទទួលបានជោគជ័យ តំបន់អាស៊ីទាំងមូល និងពិភពលោក ទទួលបាននៅសន្តិភាព ។ មិនតែប៉ុណ្ណោះ ក្រុមអ្នកជំនួញធំៗ ក៏ដូជា ទីផ្សាភាគហ៊ុន បានតាមដាន ការផ្សាយផ្ទាល់ ដើម្បីវាយតម្លៃ ទៅលើទីផ្សាភាគហ៊ុន ដែលអាចកើនឡើង។
នៅពេលដែល មេដឹកនាំអាមេរិក កូរ៉េខាងជើង ចេញទៅចាប់ដៃនៅមុខ សារព័ត៌មាន មន្ត្រីប្រទេសទាំងពីរ បានតាមដាន យ៉ាងយកចិត្តទុកដាក់ នៅសកម្មភាព ឥរិយាបទ នៃការចាប់ដៃស្វាគមន៍របស់ មេដឹកនាំទាំងពីរ។ បរិយាកាស សប្បាយរីករាយបានកើតមានឡើងរវាងមន្ត្រីកូរ៉េខាងជើង និងអាមេរិក ពេលរងចាំ មេដឹកនាំរបស់រៀងៗ ចូលទៅពិភាក្សា តែពីរនាក់និងអ្នកបកប្រែ។
នៅក្នុងទីក្រុងសេអូលវិញ ប្រធានាធិបតីកុរ៉េខាងត្បូង លោកម៉ូនជេអីន រួមជាមួយមន្ត្រីរដ្ឋាភិបាល បង្ហាញពីភាពសប្បាយរីករាយនៅការចាប់ដៃរវាង គីមជុងអ៊ុននិងត្រាំ។
ពលរដ្ឋកូរ៉េខាងជើងនិងកូរ៉េខាងត្បូង ក៏បានតាមដានសកម្មភាព នៃជំនួបខាងលើ តាមការផ្សាយផ្ទាល់ផងដែរ នៅទីសាធារណៈ នឹងទះដៃអបអរសាទរ ។
នៅទីក្រុងតូក្យូ វិញ ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ បានផ្សាយផ្ទល់នៅសកម្មភាពនៃជំនួបខាងលើផងដែរ៕
ដោយ៖ មែវ សាធី