នាវាទេសចរណ៍បុកជាមួយនាវាដឹកទំនិញនៅលើដងទន្លេ Volga ស្លាប់៩នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ៩នាក់ស្លាប់ដែរ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ នាវាទេសចរណ៍បុកជាមួយនាវា ដឹកទំនិញ នៅលើដងទន្លេ Volga នៃ ប្រទេសរុស្ស៊ី កាលពីយប់ថ្ងៃទី១១ ខែ មិថុនា ។

សារព័ត៌មានរុស្ស៊ីបានចុះផ្សាយនៅថ្ងៃទី១២ខែមិថុនាថា មន្ត្រីជួយសង្គ្រោះបន្ទាន់ បានបញ្ជាក់ពីការស្លាប់ខាងលើ ហើយ មានមនុស្ស ៥នាក់បានជួយសង្គ្រោះទាន់ ពេលវេលា ។ នៅពេលកើតហេតុ មាន មនុស្សនៅលើនាវាទេសចរណ៍១៦ នាក់ ជាជនជាតិរុស្ស៊ី ។

នៅពេលនេះសកម្មភាពជួយសង្គ្រោះកំពុងតែធ្វើឡើងជាបន្ទាន់ ។ក្រុមស្រាវជ្រាវ បានទៅដល់កន្លែងកើតហេតុដើម្បីបញ្ជាក់ពីមូលហេតុពិតនៃគ្រោះថ្នាក់ខាងលើ ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print