ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ៍១៤រោចខែជេស្ឋឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនិងថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការការងារព្រំដែន អ.ប.ក បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំថ្នាក់នាយករងទទួលបន្ទុកតាមការិយាល័យ ដើម្បី ពង្រឹងការងារផ្ទៃក្នុង របស់អង្គភាពឲ្យបានរឹងមាំ ក្នុងការការពារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងរយៈពេលឃោសនារកសម្លេងឆ្នោត ជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦នាពេលខាងមុខនេះ។
ក្នុងកិច្ចប្រជុំថ្នាក់នាយករងទទួលបន្ទុកតាមការិយាល័យ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ ក៏បានក្រើនរំលឹកដល់នាយទាហានទាំងអស់យកចិត្តទុកដាក់ពង្រឹងការងាររបស់ខ្លួន អនុវត្តតាមតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុស តាមគោលការណ៍អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទក៏ដូចជាក្រសួងការពារជាតិ៕
...
ដោយ៖ សុខ ខេមរា