នគរបាលស្រុកមេមត់ចាប់ខ្លួនបុរសម្នាក់ មានដីកាចាប់ខ្លួនចំនួន២ ក្រោមបទចោទប្រកាន់ជួញដូរសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានដីកាចាប់ខ្លួនចំនួន២របស់តុលាការខេត្តកំពង់ចាម ចោទប្រកាន់ពីបទជួញដូរថ្នាំញៀនដោយខុសច្បាប់ កាលពីឆ្នាំ២០១២ និងឆ្នាំ២០១៥ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ការចាប់ ខ្លួនជនត្រូវចោទខាងលើធ្វើឡើងកាលពីវេលាម៉ោង១០ និង៣៤នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្សារចាស់ ស្ថិតក្នុងភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ជនត្រូវចោទឈ្មោះ ឆន ផាន់នី ហៅ វ៉ា ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ ។ បន្ទាប់ពីចាប់ខ្លួនកម្លាំងបានញ្ជូនមកអធិការ ដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅឲ្យតុលាការខេត្តកំពង់ចាមចាត់ការបន្តតាមនីតិវិធិ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជននេះមានដីកាបង្គាប់អោយចាប់ខ្លួនមានចំនួន២ដីកា ៖
១.ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៩២ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១២ របស់លោក ជា វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ត្រូវចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១២ បទល្មើសព្រហ្មទ័ណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

២.ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៧៤៥ ត.ព្រ ចុះថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៥ របស់លោក ងួន វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ត្រូវចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិមេមត់ថ្មី ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៤ ដោយបទល្មើសដែលមានប្បញ្ញត្តិឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់បានកសាងសំណុំបញ្ជូនជនត្រូវចោទឈ្មោះ ឆន ផាន់នី ហៅ វ៉ា ទៅសាលាដំបូងខេត្តកំពង់ចាមចាត់ការបន្តតាមនិតិវិធី ៕ វណ្ណៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print