ចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលទ្ធផលត្រួតពិនិត្យសរុបបានយានយន្តចំនួន៨៣គ្រឿង

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យដឹងថា នៅថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នគរបាលចរាចរណ៍ បានចុះត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវ រថយន្តគ្មានស្លាកលេខ និងចុះរៀបចំសណ្ដាប់ធ្នាប់តាមសាលារៀនពេលសិស្សចេញទៅផ្ទះ។

លទ្ធផលត្រួតពិនិត្យសរុបបានយានយន្តចំនួន៨៣គ្រឿង​ ក្នុងនោះរថយន្តចំនួន៨គ្រឿង ​មានដូចខាងក្រោម​៖

១.អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពបានចំនួន៦៧គ្រឿង ពិន័យទាំងអស់។

២.អ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយបានចំនួន៧គ្រឿង ពិន័យទាំងអស់ ។

៣.រថយន្តមិនពាក់ខ្សែរក្រវ៉ាត់ចំនួន១គ្រឿង (ពិន័យ)។

៤.រថយន្តល្មើសភ្លើងសញ្ញាចរាចរណ៍ចំនួន២គ្រឿង ពិន័យទាំងអស់ ។

៥.ជនជាតិចិនបើកបរគ្មានប័ណ្ណបើកបរកម្ពុជាចំនួន២គ្រឿង ពិន័យចំនួន១គ្រឿង (តាមអនុក្រឹត្យលេខ៤៤ ) នៅសល់១គ្រឿង រក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត។

បើតាមលោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់ថា ក្នុងនោះនគរបាលបានត្រួតពិនិត្យជនជាតិចិនមានប័ណ្ណបើកបរអន្តរជាតិចំនួន៤គ្រឿង អនុញ្ញាតឲ្យបើកបរធម្មតា ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print