ភ្នំពេញ ៖ ស្ត្រីម្នាក់បានទៅវាយថៅកែហាងម៉ា ស្សាកោសជប់ដល់ផ្ទះបណ្តាលអោ យរងរបួសដោយចោទប្រកាន់ថាស្រ្តី រងគ្រោះមកទាក់ទងប្តីខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេ លាម៉ោង៣ទាបភ្លឺថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅហាងម៉ាស្សាមួយកន្លែង ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមតាមស្ត្រីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគាត់កំពុងអង្គុ យលេងនៅក្នុងផ្ទះដែលបានបើកហាងម៉ា ស្សាកោសជប់ លុះមកដល់វេលាកើតហេតុស្រាប់តែមា នអនុភូមិព្រៃទា បាននាំស្ត្រីម្នាក់មកចូលវា យមកដល់ក្នុងផ្ទះតែម្តងបណ្តាលអោ យរងរបួសជាំភ្នែក ហើយបានចោទប្រកាន់ថារូបគាត់មានសា ហាយស្មន់ជាមួយប្តីគាត់។
សាក្សីបានបន្តថា រូបគាត់មិនដែលមានទំនាក់ទំនងជាមួ យប្តីស្ត្រីបង្កនោះទេ គ្រាន់តែបុរសជាប្តីស្ត្រីបង្កធ្ លាប់មកម៉ាស្សាកន្លែងគាត់តែប៉ុណ្ ណោះ។ ចំណែកភាគីខាងស្ត្រីបង្កមិនអា ចមានការបំភ្លឺអោយច្បាស់នោះទេ។ លុះរហូតមកដល់រសៀលថ្ងៃទី១២ខែឆ្ នាំដដែល ទើបស្ត្រីរងគ្រោះមកដាក់ពាក្យបណ្ តឹងនៅនគរបាលប៉ុស្តិ៍ចោមចៅទី៣ ដើម្បីសុំការអន្តរាគមន៍។ក្រោ យមកសមត្ថកិច្ចបានចុះធ្វើការឃាត់ ខ្លួននិងនាំយកមកសាកសួនិងដោះស្រា យតាមច្បាប់។
បន្ទាប់ពីឃាត់ខ្លួនជនបង្កនៅចំពោះ មុខសមត្ថកិច្ចភាគីទាំងសងខាងបា នសម្របសម្រួលគ្នាដោយភាគីខាងជនដៃ ដល់សងជំងឺចិត្តទៅលើស្ត្រីរងគ្រោះ ចំនួន៨០០ដុល្លារដើម្បីបញ្ចប់រឿ ង៕ សុខាសែនជ័យ