Hack គណនយ្យ Facebook ឈ្មោះ Ana Brand Brands លួចយកលេខកូដសម្ងាត់ជនរងគ្រោះយកលុយតាម រយៈក្រុមហ៊ុនវេរលុយទ្រូម៉ានី៤ដង ទើបសមត្ថកិច្ចឃាត់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនយុវជនម្នាក់ ជំនាញHack ចូលគណនយ្យ Facebook មើលតាមការLive ផ្ទាល់លក់ផលិតផល គណនយ្យ Facebook របស់ជនរងគ្រោះមានឈ្មោះ Ana Brand Brands ហើយលួចយកលេខកូដសម្ងាត់ជនរងគ្រោះយកលុយតាម រយៈក្រុមហ៊ុនវេរ លុយទ្រូម៉ានី តាម រយៈភ្ញៀវវេរលុយមកឲ្យជនរងគ្រោះ) កើតហេតុនៅក្នុងមូលដ្ឋានសង្កាត់ ទឹក ល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពី ថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៧និង២០នាទី កំលាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច (ចូល មើលតាមការ Live ផ្ទាល់លក់ផលិតផល គណនយ្យ Facebook របស់ជនរងគ្រោះមានឈ្មោះ Ana Brand Brands ហើយលួចយកលេខកូដសម្ងាត់ជនរងគ្រោះយកលុយតាម រយៈក្រុមហ៊ុនវេរ លុយទ្រូម៉ានី តាម រយៈភ្ញៀវវេរ លុយមកឲ្យជនរងគ្រោះ) (ជនរងគ្រោះឃាត់យកមកប្រគល់ឲ្យសមត្ថកិច្ចយើង) ប្រព្រឹត្តកាលពីកំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី១២,១៣ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចទីតាំងលក់និងLive ផ្ទាល់ផ្ទះលេខ៦០ ផ្លូវ លេខ១៨៦ក្រុមទី៤ ភូមិ៣ សង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ចាន់ ម៉េងឆាយ ហៅ ម៉េងឆាយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី២ សាកលវិទ្យាល័យនីតិ សាស្រ្ត ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ៤ ភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សុខ ស៊ីណា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផលិតផលខោអាវ និងគ្រឿងហូបតាមអនឡាញ (Live FacebooK លក់ ) ស្នាក់នៅផ្ទះលេខ៦០ ផ្លូវលេខ១៨៦ ក្រុម ទី៤ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សំភារ:បាត់បង់មាន៖ ទឹកប្រាក់សរុបចំនួន៤៥០០$ (បួនពាន់ប្រាំរយដុល្លារ សហរដ្ឋអាមេរិក ) ។

វត្ថុតាងទទួលមាន៖ វិក័យបត្រវេរលុយ និងលេខកូដសម្ងាត់ដកលុយរបស់ក្រុមហ៊ុនវេរលុយ ទ្រូម៉ានី ចំនួន០២សន្លឹក មានទឹកប្រាក់សរុបចំនួន១៦៣$ (មួយរយហុកសិបបីដុល្លារ សហរដ្ឋអាមេរិក) ទទួលពីជនរងគ្រោះឈ្មោះ សុខ ស៊ីណា ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា កាលពីកំឡុងក្នុងខែមិថុនា ឆ្នាំ២០១៧ ជនរងគ្រោះឈ្មោះ សុខ ស៊ីណា បាន បើកផ្សព្វផ្សាយលក់ផលិតផលខោអាវ និងគ្រឿងហូប លក់តាមការLive ផ្ទាល់ គណនយ្យ Facebook ឈ្មោះ Ana Brand Brands ដោយលក់តាមអនឡាញ ឲ្យភ្ញៀវជាម៉ូយនៅតាមបណ្ដារាជធានី និងខេត្ត និងក្រៅប្រទេសផង ដោយពេលជនរងគ្រោះអនឡាញលក់( Live ផ្ទាល់) គឺបានដាក់លេខ ទូរស័ព្ទ(015 969798 និងលេខ0888 969798 ) ដាក់នៅខាងលើក្នុងពេលកំពុងLive ដើម្បីឲ្យភ្ញៀវទំនាក់ទំនងមកទិញ និងងាយស្រួល ភ្ញៀវវេរលុយមកឲ្យវិញពេលដែលភ្ញៀវកម៉ង់ឥវ៉ាន់រួច ដោយវេរលុយតាម រយៈក្រុមហ៊ុនវ៊ីង , អ៊ីម៉ានី និងទ្រូម៉ានី លុះមកដល់អំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ ជនរងគ្រោះបានបាត់លុយដែលភ្ញៀវកម៉ង់ឥវ៉ាន់វេរមកឲ្យខ្លួន ហើយនៅពេលដែលជនរងគ្រោះបានទូរស័ព្ទទៅភ្ញៀវដែលកម៉ង់ឥវ៉ាន់នោះប្រាប់ថាគេវេរលុយឲ្យរួចហើយតាមលេខ ទូរ ស័ព្ទ015969798 និងលេខ 0888969798 ក្នុងពេលនោះជនរងគ្រោះបានចាប់ផ្ដើមបាត់លុយជាបន្តបន្ទាប់ ទឹកប្រាក់សរុបចំនួន៤៥០០$ (បួនពាន់ប្រាំរយដុល្លារ សហរដ្ឋអាមេរិក ) ។ លុះក្រោយមកជនរងគ្រោះបានជូនដំណឹងទៅខាងបណ្ដាក្រុមហ៊ុនវេរលុយទាំងអស់បើមានជនណាមកយកលេខរបស់ខ្លួនដែល មានលេខ 015969798 និងលេខ 0888969798 មកបើកលុយយកសូមទូរស័ព្ទមកប្រាប់ខ្លួនផង រហូតមកដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ស្រាប់តែមានជនសង្ស័យឈ្មោះ ចាន់ ម៉េងឆាយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បានមកលួច បើក យកលុយរបស់ជនរងគ្រោះទៀតអស់មួយបុងចំនួន៦៧$ (ហុកសិបប្រាំពីរដុល្លារសហរដ្ឋអាមេរិក ) បើកនៅសាខាទ្រូម៉ានី សង្កាត់ចោមចៅទី៣ ហើយគេចខ្លួនបាត់ ។ លុះមកដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១០:១០នាទី ស្រាប់តែមានជនសង្ស័យឈ្មោះ ចាន់ ម៉េងឆាយ ដដែលបានមកលួច បើកលុយទៀត ក៏ត្រូវបានខាងសា់ខាក្រុមហ៊ុនវេរលុយទ្រូម៉ានី នៅខាងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទូរស័ព្ទប្រាប់ជនរងគ្រោះហើយជនរងគ្រោះនិងបងប្អូនក៏បានទៅឃាត់ខ្លួនជនសង្ស័យខាងលើយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ចាត់ការតាមផ្លូវច្បាប់តែម្ដង ។

ផ្អែកតាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ ចាន់ ម៉េងឆាយ បានសារភាពថា ៖ ខ្លួនបានមកលួចបើកយកលុយរបស់ជនរងគ្រោះនេះបាន៤ដង មកហើយដោយប្រើប្រាស់លេខទូរស័ព្ទដៃរបស់ជនរងគ្រោះយកទៅបើក ដែល មានលេខ 015969798 និងលេខ 0888969798 ហើយមានលេខកូដរបស់ភ្ញៀវដែលផ្ញើមកឲ្យដើម្បីយកទៅបើកយកលុយ ដែល មានទឹកប្រាក់សរុបចំនួន១៦៣$ (មួយរយហុកសិបបីដុល្លារសហរដ្ឋអាមេរិក) ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print