មន្ត្រីជប៉ុនកំពុងតែរៀបចំនូវជំនួបកំពូលរវាង នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ នឹង មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ មន្ត្រីរដ្ឋាភិបាលជប៉ុន ដែលមិនបញ្ចេញ ឈ្មោះបានឲ្យដឹងថា លោកអាបេ អាចនឹងបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ក្នុង ខែសីហាខាងមុខ។
សារព័ត៌មាន Yomiuri កាលពីថ្ងៃទី ១៤ខែមិថុនា បានដកស្រង់ ប្រភពព័ត៌ មានពីរដ្ឋាភិបាលជប៉ុន មកបញ្ជាក់ថា មន្ត្រីប្រទេសទាំងពីរ បានទំនាក់ទំនង គ្នាជាច្រើនលើក ក្នុងរយៈពេលចុងក្រោយ នេះ ដើម្បីរៀបចំជំនួបកំពូល កូរ៉េខាងជើង-ជប៉ុន។
សារព័ត៌មាន Yomiuri បានផ្សាយថា ប្រសិនបើដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងព្យុងយ៉ាងជួបការលំបាក រដ្ឋាភិបាលទីក្រុង តូក្យូ អាចនឹងរៀបចំឲ្យមានជំនួបបន្ទាប់ពី វេទិកាសេដ្ឋកិច្ចដែលរៀបចំឡើងនៅ
Vladivostock ប្រទេសរុស្ស៊ីនាខែកញ្ញា ខាងមុខ ប្រសិនបើមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចូលរួមនោះ។
ក្រោយពេលប្រធានាធិបតីដូណាល់ ត្រាំ ប្រកាសផ្អាកសមយុទ្ធជាមួយកូរ៉េខាងត្បូង ជប៉ុនក៏បានបង្ហាញពីក្តីបារម្ភ ដោយជប៉ុនមិនទាន់មានទំនុកចិត្តទាំងស្រុងទៅលើកូរ៉េខាងជើងនោះឡើយ។ មួយវិញ ទៀត ទឹកដីជប៉ុនស្ថិតនៅលើផ្លូវដែលកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលនាពេល កន្លងមក ។ កាលពីឆ្នាំ២០១៧ កូរ៉េខាង ជើង បានបាញ់មីស៊ីលពីរលើក ហោះឆ្លង កាត់ទឹកដីជប៉ុន បង្ករក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋជប៉ុន។
ដើម្បីចូលរួមក្នុងដំណើរឆ្ពោះទៅរក សន្តិភាព ប្រទេសមហាអំណាចសេដ្ឋកិច្ចទី៣ពិភពលោក ជប៉ុន បានប្រកាសចំណាយប្រាក់នៅក្នុងការលុបបំបាត់បរមាណូ នៅ កូរ៉េខាងជើង ។
នៅពេលនេះដែរ នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសថា បញ្ហាជនជាតិជប៉ុនត្រូវចាប់ឃុំខ្លួននៅកូរ៉េខាងជើង គឺជាបញ្ហានយោ បាយ ហើយទីក្រុងតូក្យូនឹងផ្អាកការផ្តល់ ជំនួយ ប្រសិនបើបញ្ហា លុបបំបាត់បរមាណូ និង ជនជាតិជប៉ុន មិនត្រូវបានដោះស្រាយ៕ ម៉ែវ សាធី