ឃាត់ជនសង្ស័យលួចម៉ូតូចំភ្ជាប់ប្រព័ន្ធជី ភី អេស

ចែករំលែក៖

ភ្នំពេញ : ស្រ្តី២នាក់ប្ដីប្រពន្ធបានជិះម៉ូតូម៉ាកម៉ាកស្គុប ពីពណ៍សពាក់ស្លាកលេខភ្នំពេញ១FF ០៥២១មកលេងផ្ទះម្ដាយក្មេកទុកម៉ូតូនៅខាងក្រោមផ្ទះចុះមកវិញត្រូវជនសង្ស័យកាច់កម៉ូតូយកទៅបាត់តែសំណាងម៉ូតូបានភ្ជាប់ប្រពន្ធជី ភី អេសទេីបចាាប់ជនសង្ស័យបានប្រគល់អោយសមត្ថកិច្ចហេតុការនេះ កាលវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០១៨នៅចំណុចផ្ទះេខ១CEoZ តាមផ្លូវ១៦៣ ក្រុម២៤ ស្ថិតភូមិ៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន ។

ជនរងគ្រោះមានឈ្មោះ ទៀង បូរី ភេទស្រី អាយុ២៨ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅជាម្ចាស់ម៉ូតូម៉ាកហុងដាស្គុបពីពណ៍ស ។

ជនសង្ស័យមានឈ្មោះ ម៉ា សូឡា ភេទប្រុស អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដបានឆ្លេីយសារភាពខ្លួនបានប្រព្រឹត្តលួចកាច់កម៉ូតូម៉ាកស្គុបពីពណ៍សពាក់ស្លាកលេខភ្នំពេញ១FF ០៥២១របស់ស្រ្តីរងគ្រោះមែន ។

សមត្ថកិច្ចនគរបាលរដ្ឋបាលអូឡាំពិក ខណ្ឌចំការមនបានប្រាប់ថាដោយមានបុរស២នាក់ប្ដីប្រពន្ធបានចាប់ជនសង្ស័យប្រគល់អោយសមត្ថកិច្ចនិងដាក់ពាក្យបណ្ដឹងពីបទលួចម៉ូតូម៉ាកស្គុបពីដោយមុនកេីតហេតុស្រ្តីរងគ្រោះបានជិះម៉ូតូជាមួយប្ដីរបស់គាត់ចេញពីច្បារអំពៅដេីម្បីមកលេងផ្ទះម្ដាយក្មេកនៅអូឡាំពិកពេលមកដល់ផ្ទះម្ដាយក្មេងក៏បានចាក់សោកម៉ូតូត្រឹមត្រូវហេីយចតម៉ូតូនៅមុខផ្ទះក្រោយមកប្រហែលជា១ម៉ោងក៏បានចេញមកវិញក៏ស្រាប់តែបាត់ម៉ូតូរបស់គាត់ហេីយផ្អេីលឆាឡាក្នុងផ្ទះក្រែងមានបងប្អូនខ្ចីជិះតែសោម៉ូតូនៅខ្លួនគាត់ទេរួចក៏យកទូរស័ព្ទឆែកមេីលដោយម៉ូតូរបស់គាត់បានភ្ជាប់ជី ភី អេសក៏ឃេីញនៅម្ដុំមាត់ទន្លេផ្លូវព្រះសុីសុវត្ថិក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញហេីយក៏នាំបងប្អូនជិះម៉ូតូ៣ទៅ៤ម៉ូតូទៅរករួចក៏ឃេីញបុរសជនសង្ស័យអង្គុយលេងនៅលេីម៉ូតូរបស់គាត់ហេីយក៏ជិះម៉ូតូទៅដល់អែបជនសង្ស័យរួចក៏ចាប់ភ្លាមនិងនាំមកប្រគល់អោយសមត្ថកិច្ចនគរបាលរដ្ឋបាលអូឡាំពិកហេីយនិងបានសាកសួរនាំជនសង្ស័យបានសារភាពដូចស្រ្តីរងគ្រោះប្ដឹងចោទមែនធ្វេីការឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋានខណ្ឌដេីម្បីចាត់ការបន្ត ចំណែកម៉ូតូបានដកហូតពីជនសង្ស័យបហរគល់អោយស្រ្តីរងគ្រោះប្រេីជាបណ្ដោះអាសន្ន សូមបញ្ជាក់ថាជនសង្ស័យធ្លាប់ប្រេីប្រាស់គ្រឿងញៀនរយះពេល៣ឆ្នាំកន្លងមក ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print