អង្គការសហប្រជាជាតិ អនុម័តសេចក្តីសម្រេច ថ្កោលទោសអីុស្រាអែលសម្លាប់ពលរដ្ឋប៉ាឡេស្ទីន

ចែករំលែក៖

អង្គការសហប្រជាជាតិកាលពីថ្ងៃទី ១៣ ខែមិថុនា បានអនុម័តទៅលើសេចក្តីសម្រេចថ្កោលទោសអីុស្រាអែល ដែល បានសម្លាប់ពលរដ្ឋស្លូតត្រង់ប៉ាឡេស្ទីន ។

សេចក្តីសម្រេចខាងលើ បានស្នើឡើង ដោយប្រទេសអាល់ហ្សេរី ទួរគី និង ប៉ាឡេ ស្ទីន ដោយទទួលបានសំឡេងគាំទ្រ១២០ សំឡេង និង៤៥សំឡេងអនុបវាទ ហើយ ប្រឆាំងមានតែ៨សំឡេងប៉ុណ្ណោះ។

ចំណែកសេចក្តីព្រាងច្បាប់របស់អាមេរិក ក្នុងការថ្កោលទោសក្រុមប្រដាប់អាវុធហាម៉ាស់របស់ប៉ាឡេស្ទីន បង្កឲ្យមានអំពើហិង្សានៅតាមព្រំដែន មិនទទួលបាន សំឡេងគាំទ្រ ២/៣ឡើយ។ ដូច្នេះសេចក្តីព្រាងច្បាប់របស់អាមេរិក បានបរាជ័យ។

មានប្រសាសន៍នៅក្នុងការបោះឆ្នោត ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការ សហប្រជាជាតិ លោកស្រី Nikki Haley បានរិះគន់ដល់សេចក្តីសម្រេចខាងលើថា មិនបានផ្តល់យុត្តិធម៌ដល់អីុស្រាអែលឡើយ ។ទន្ទឹមនឹងនោះក៏បានចោទប្រកាន់បណ្តាប្រទេសអារ៉ាប់ កំពុងស្វែងរកការ គាំទ្រនៅក្នុងប្រទេសតាមរយៈការថ្កោលទោស អីុស្រាអែលនៅអង្គការសហប្រជា ជាតិ។

ឯកអគ្គរដ្ឋទូតអីុស្រាអែល លោក Danny Danon ក៏បានរិះគន់ដល់សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដោយបញ្ជាក់ ថា ការអនុម័តទៅលើសេចក្តីសម្រេចខាង លើ គឺជាការផ្តល់សិទ្ធិដល់ក្រុមហាម៉ាស់ បង្កអំពើហិង្សាគំរាមកំហែងដល់អីុស្រាអែល។

ដោយឡែកឯកអគ្គរដ្ឋទូត ប៉ាឡេស្ទីនប្រចាំនៅអង្គការសហប្រជាជាតិ លោក Riyad Mansour បញ្ជាក់ថា ការអនុម័ត សេចក្តីសម្រេចខាងលើ នឹងធ្វើឲ្យភាពតាន តឹង ត្រូវថយចុះ ។ ជាមួយគ្នានោះលោក បញ្ជាក់ទៀតថា ពលរដ្ឋប៉ាឡេស្ទីនមិនធ្វើព្រងើយចំពោះបទល្មើស និងសកម្មភាព បំពានសិទ្ធិមនុស្ស ប្រឆាំងពលរដ្ឋប៉ាឡេ ស្ទីនឡើយ។

ចាប់តាំងពីចុងខែមីនាមក ទល់ពេល នេះ មានពលរដ្ឋប៉ាឡេស្ទីន រហូតដល់ទៅ ១២០នាក់ស្លាប់និងរាប់ពាន់នាក់រងរបួស នៅព្រំដែនហ្គាហ្សា -អីុស្រាអែល។ អ្នកស្លាប់និងរបួសកើនឡើងខ្ពស់បំផុតគឺនៅថ្ងៃ អាមេរិកប្តូរស្ថានទូត ទៅកាន់តំបន់ហ្ស៊េរុយ សាឡឹម ៕ ម៉ែវ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print