រថយន្តធុនធំបុកពីក្រោយម៉ូតូ១គ្រឿងស្លាប់ម្នាក់នៅចោមចៅ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈកំពុងធ្វើដំណើរតាមម៉ូតូហើយត្រូវរថយន្តធុនធំបើកបុកពីក្រោយ និងអូសជាច្រើនម៉ែត្រ ។ រថយន្តបង្កក្រោយកើតហេតុបានបន្តដំណើរទៅមុខគេចខ្លួនបាត់ស្រមោល មិនទទួលខុសត្រូវចំពោះទង្វើដែលខ្លួនបានប្រព្រឹត្តលើអ្នកដទៃនោះឡើយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃព្រហស្សតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវ៣០ម៉ែត្រ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សេចក្តី​រាយការណ៍​ព័ត៌មានបឋមថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅកន្លែងកើតហេតុ ឈ្មោះ ភាព លី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រកកំណើតខេត្តកំពង់ឆ្នាំង ។ រីឯជនរងគ្រោះម្នាក់ទៀតមិនទាន់ស្គាល់ឈ្មោះបានរងរបួសស្រាលដោយសារហេតុការណ៍ឡានធុនធំបុកម៉ូតូម៉ាកនិកពីក្រោយនេះដែរ ។

បច្ចុប្បន្ន សមត្ថកិច្ចបាននិងកំពុងពិនិត្យកន្លែងកើតហេតុ ក៏ដូចប្រឹងប្រែងស្វែងរករថយន្តបង្កដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់ផងដែរ ៕ សុខាសែនជ៏យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print