អាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ជនជាតិកូរ៉េម្នាក់ រកឃើញថ្នាំញៀនប្រភេទយ៉ាម៉ា និង​ឧបករណ៍សេពចំនួនមួយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​ ៖ កម្លាំងកងរាជអាវុធហត្ថបានឲ្យដឹងថា កាលពីវេលាម៉ោង១៨​និង៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការ​ជា​មួយកម្លាំង​រាជអាវុធហត្ថស្នាក់ការសន្តិសុខ៥៦៨ ​បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនជាតិកូរ៉េ រកឃើញថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន៣ថង់ស្មើនឹង២០គ្រាប់ ,គ្រាប់ថ្នាំ​ពណ៌​ខៀវ​ចំនួន២គ្រាប់ និងឧបករណ៍សេពចំនួនមួយ ។

មន្ត្រីអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ករណីចុះឃាត់ខ្លួនជនសង្ស័យ ស្ថិតនៅក្នុង​ភូមិ​ក្បាលស្ពាន១ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យឈ្មោះ សៅ យុងវ៉ាន់ ភេទប្រុស អាយុ៥៤ឆ្នាំ ជាជនជាតិកូរ៉េ ស្នាក់នៅបន្ទប់លេខ១១៣ ក្នុងសណ្ឋាគារ​កាស៊ីណូអ័រគីដេ ។

មន្ត្រីអាវុធហត្ថបន្តថា ក្រោយការឃាត់ខ្លួនកម្លាំងបានចាប់យកវត្ថុតាងរួមមាន ៖ គ្រឿង​ញៀន​ប្រភេទក្រាមពណ៌សថ្លា ចំនួន៣ថង់ ,គ្រឿងញៀនប្រភេទគ្រាប់ថ្នាំយ៉ាម៉ា ចំនួន៣ថង់​ស្មើនឹង២០គ្រាប់ ,គ្រាប់ថ្នាំពណ៌ខៀវចំនួន២គ្រាប់ ។ បន្ទាប់មកកម្លាំងបានបន្តធ្វើការឆែក​ឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យរកឃើញវត្ថុតាងរួមមាន ៖ បំពង់កែវសម្រាប់ជក់គ្រឿង ញៀនចំនួន១ដបសម្រាប់ជក់គ្រឿងញៀន១ ,ប៉ាសស្ព័រ១ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបាននឹងកំពុង​កសាងសំណុំចាត់ការតាមនីតិវិធី ៕ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print