រថយន្តឡិចសុីសRX300បើកបុករថយន្តហ្វតរ៉េនជ័រមួយគ្រឿងរងការខូចខាតទាំងសងខាងសង្ស័យអ្នកបើកបរស្រវឹងស្រា

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តឡិចសុីសRX300បើកបុករថយន្តហ្វតរ៉េនជ័រមួយគ្រឿងរងការខូចខាតទាំងសងខាងសង្ស័យអ្នកបើកបរស្រវឹងស្រាក្នុងទិសដៅបញ្ច្រាស់គ្នា។

គ្រោះថ្នាក់ចរាចរនេះបានកើតឡើងថ្ងៃសុក្រ ៣កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១២យប់រំលងអធ្រាត្រ ស្ថិតនៅចំណុចមុខសាលាបង្រៀនបើកបរ ៨មីនា តាមបណ្តោយផ្លូវ២០១១ ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោលជាំបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX៣០០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2K-7218 ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃចូលមកចំណីផ្លូវម្ខាងទៀតជ្រុលទៅបុករថយន្តហ្វតរ៉េនជ័រមួ យគ្រឿង ពណ៌ត្រីអី ពាក់ស្លាកលេខ ខេមរភូមិន្ទ01-2-0972 បើកបរដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូង បណ្តាលឲ្យរថយន្តហ្វតរ៉េនជ័រ ដាច់កាឡែកង់ខាងក្រោយផ្នែកខាងស្តាំ។ ចំណែករថយន្តបង្កបែកកង់ខាង់មុខខាងឆ្វេងទៅលែងរួច។

ក្រោយកើតហេតុភាគីទាំងសងខាងបានសម្របសម្រួសគ្នាអស់រយ:ពេលជាង២ម៉ោង ទើបត្រូវគ្នាដោយភាគីបង្កចេញសំណងឲ្យខាងភាគីរងគ្រោះចំនួន៣០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print