ប្រជាពលរដ្ឋជាង៣០០នាក់មកពិនិត្យព្យាបាលជំងឺមិនគិតថ្លៃនៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ ដែលមានទីលំនៅភូមិរំដេញ ភូមិត្រោក ភូមិចំបក់ និងភូមិ នារាទេន នៅក្នុងឃុំឈើទាល ស្រុកស្វាយជ្រំ ត្រូវបានក្រុមគ្រូពេទ្យមន្ទីសុខាភិបាលខេត្តចុះមកពិនិត្យព្យាបាលជំងឺមិនគិតថ្លៃកាលពីថ្ងៃសៅរ៍ ៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ។

យោងតាមលោកវេជ្ជបណ្ឌិតកែ រដ្ឋាប្រធានមន្ទីសុខាភិបាល ខេត្តស្វាយរៀង បានឲ្យដឹងថានៅព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៨នេះថា ប្រជាពលរដ្ឋ ដែលមកពិនិត្យជំងឺ រួមមាន ៖ ជំងឺទូទៅ ២០៩នាក់ (កុមារ ៣៨នាក់), ជំងឺរោគស្រ្តី ៣៤នាក់, ជំងឺភ្នែក ៦២នាក់, ជំងឺមាត់ធ្មេញ ២៦នាក់,ជំងឺចិត្តសាស្ត្រ ៥នាក់, វះកាត់តូច ៧នាក់, ឆ្លុះអេកូ ២៦ករណី, ថតវិទ្យុសាស្ត្រ ១០ករណី, ពិនិត្យឈាម ១២ករណី ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា នៅក្នុងឃុំឈើទាលនេះ មាន ១២ភូមិ មានប្រជា ពលរដ្ឋជាងមួយមឺននាក់ ។ ក្នុងការពិនិត្យព្យាបាលនេះ ចែកចេញជា ៣វគ្គ មួយវគ្គៗមាន ៤ភូមិ ប្រើប្រាស់បុគ្គលិកពេទ្យ ៣២នាក់ រថយន្តគ្លីនិកចល័ត ១គ្រឿង ដែលជាជំនួយពីប្រទេសចិន និងរថយន្តសង្គ្រោះ ១គ្រឿង ដែលជាអំណោយរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ហើយនិងឱសថផ្តល់ជូនពីក្រសួងសុខាភិបាល ។

ការចុះពិនិត្យ ព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តស្វាយរៀង នេះ មិន ប្រកាន់ បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ជារួមគឺសំដៅចូល រួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក ដោយសារក្រុមគ្រូពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺដល់មូលដ្ឋានរបស់ពួកគាត់ផ្ទាល់ ដែលធ្វើឲ្យពួកគាត់ចំណេញទាំងពេលវេលា និងមិនចំណាយប្រាក់កាស។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបន្ថែមទៀតថា បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះ ទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ អាស្រ័យហេតុនេះហើយ បាន ជាលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្កើតនូវមន្ទីរពេទ្យ និងមណ្ឌលសុខភាពថ្មីៗបន្ថែមទៀត ដើម្បីឲ្យកាន់តែគៀកនឹងប្រជាពលរដ្ឋ និងកម្មកររោងចក្រ លោកបានផ្តល់ឱសថ បរិក្ខារពេទ្យ ឧបករណ៍ពេទ្យទំនើបៗ ដល់មន្ទីរពេទ្យទាំងអស់ សម្រាប់ ផ្តល់ សេវាប្រកបដោយប្រសិទ្ធភាពជូនដល់ប្រជាពលរដ្ឋ យ៉ាងល្អប្រសើរផងដែរ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print