ភ្នំពេញៈ មុខសញ្ញាឆក់ខ្សែកម្នាក់ក្នុងចំណោម២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រែកប្រាស្រាវជ្រាវចាប់ខ្លួនបានក្រោយពីធ្វើសកម្មភាពឆក់ខ្សែកបានសម្រេចកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ មួយថ្ងៃក្រោយមកត្រូវសមត្ថកិច្ចចាប់ខ្លួនបានកាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំនុចផ្ទះជួលផ្លូវលេខ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះឈ្មោះយូ អូន ភេទ ស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះ១១១៧ ផ្លូវ ៣៦៩ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះហេង សុបញ្ញា ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រាអោយដឹងថា កាលពីថ្ងៃទី ១៤-០៦-២០១៨ ម៉ោង១៩និង៣០នាទី ជនរងគ្រោះជិះម៉ូតូជាមួយ ប្តីនិងកូនត្រលប់ទៅផ្ទះ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជន សង្ស័យ០២នាក់ ឈ្មោះ ហេងសុបញ្ញានិងឈ្មោះ ប៉េង ជិះម៉ូតូ០១ គ្រឿង ម៉ាក Suzuki Nex ពណ៌ខៀវ គ្មានស្លាកលេខ អែបខាងស្តាំជនរងគ្រោះ រួចធ្វើសកម្មភាពឆក់ខ្សែកប្លាទីនពីជនរង គ្រោះបានសំរេច ក៏ទាក់ដៃចង្កូតម៉ូតូដួលទាំងអស់គ្នា រួចពួកជនសង្ស័យក៏យក ខ្សែកប្លាទីន នាំគ្នារត់គេចខ្លួន ដោយបន្សល់ ទុកម៉ូតូនៅកន្លែងកើតហេតុនិងជ្រុះទូរស័ព្ទ ដៃ០១គ្រឿង ម៉ាកណូគារ ពណ៌ក្រហម ។
លុះរហូតដល់ថ្ងៃទី១៥-០៦-២០១៨ ម៉ោង១៤និង៣០នាទី សមត្ថកិច្ចស្រាវ ជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះហេង សុបញ្ញា នៅបន្ទប់ជួលជន សង្ស័យស្នាក់នៅ និងដកហូតបានខ្សែកប្លាទីន១កំណាត់ជារបស់ជនរងគ្រោះ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ។ ជនសង្ស័យប្រើប្រាស់គ្រឿងញៀន១ឆ្នាំមកហើយ ៕ សណ្តោស