ខេត្តកណ្តាល៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ លោក ម៉ម ប៊ុននាង សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ និងដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះចំនួន ៦គ្រួសារ និងចូលរួមរំលែកទុក្ខជាមួយប្រជាប្រជាពលរដ្ឋ ដែលមានសមាជិកគ្រួសារទើបទទួលមរណះភាព ស្ថិតក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
នៅក្នុងឱកាសនោះ លោកបានឧបត្ថម្ភថវិកាជូនអ្នកជំងឺចំនួន ០៦គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន២០០,០០០រៀល និងនាំយកអំណោយមកជូនចាស់ជរាម្នាក់ រួមមាន អង្ករ៥០គីឡូក្រាម ទឹកត្រី២យួរ ទឹកសីុអីវ២យួរ ទឹកសុទ្ធ២កេស ទឹកក្រួច២កេស ព្រមទាំងនាំយកថវិកាចូលរួមរំលែកទុក្ខបុណ្យសពចំនួន ២២០,០០០រៀល ដល់ក្រុមគ្រួសារសព ដែលចំណាយថវិកាសរុបចំនួន ១,៧៥០,០០០រៀល៕
ដោយ៖ ស រស្មី