បិទកិច្ចប្រជុំបូកសរុបការងារអនុវត្តភារកិច្ច ក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តស្វាយរៀង ដំណាក់កាលទី ៦ លើកទី ១៥-១៦-១៧ និងទិសដៅភារកិច្ចសំខាន់ៗ សម្រាប់អនុវត្តដំណាក់កាលទី ៦ លើកទី ១៨

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តស្វាយរៀងបានអំពាវនាវដល់សមាជិកសមាជិការត្រូវត្រៀមខ្លួនទៅបោះឆ្នោតឲ្យបានគ្រប់គ្នាដើម្បីគាំទ្របេក្ខភាពសម្តេចតេហ៊ុនសែនជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៦ និងអាណត្តិជាបន្តបន្ទាប់ទៀត ។

ការអំពាវនាវបែបនេះខណះ ដែលលោកស្រីបានអញ្ជើញជាអធិបតីក្នុងពិធិបិទកិច្ចប្រជុំបូកសរុបការងារអនុវត្តភារកិច្ច ក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តស្វាយរៀង ដំណាក់កាលទី ៦ លើកទី ១៥-១៦-១៧ និងទិសដៅភារកិច្ចសំខាន់ៗ សម្រាប់អនុវត្តដំណាក់កាលទី ៦ លើកទី ១៨ នៅព្រឹកថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ដែលមានសមាជិកបក្សចូលរួមជិត១០០០នាក់ ។

លោកស្រីកិត្តិសង្គហបណ្ឌិតក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលក្រុមការងារគ្រប់ផ្នែក រួមជាមួយថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន ដែលបានយកច និងក្រោយពេលគណបក្សពលករ សង្គ្រោះជាតិត្រូវរំលាយ និងលទ្ធផលនៃការចាត់តាំងអនុវត្តផែនការរួមឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៤ នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៨ និងលទ្ធផលនៃការចាត់តាំងអនុវត្តសេចក្ដីសម្រេចស្ដីពីផែនការរួមឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ។

លោកស្រីបានបន្តទៀតថា ក្នុងនាមជា សមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជាត្រូវត្រៀមខ្លួនគ្រប់បែបយ៉ាង និងពង្រឹងនូវសមត្ថភាពរបស់ សមាជិកប្ស និងត្រៀមខ្លួនសម្រាប់ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងប្រព្រឹត្តមកដល់ក្នុង ពេលខាងមុខ និងត្រូវចូលរួមក្នុងការបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print