ខេត្តព្រះសីហនុ ៖ កម្មករម្នាក់នៃការដ្ឋានសំណង់ «តុង ហុកសេង» ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅពេលដាច់គ្រែនយូងសម្ភារពីក្រោមទៅលើ សង្កត់ទៅលើជនរងគ្រោះ ។ ហេតុការណ៍នេះកើតឡើងនៅព្រឹកម៉ោង៩ និង២០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ដែលមានទីតាំងអូត្រេះ២ ស្ថិតក្រុម២ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ។
អាជ្ញាធរសមត្ថកិច្ចដែលចុះទៅពិនិត្យបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រឿន វាន្នី ភេទប្រុស៤១ឆ្នាំ មុខរបរជាងម៉ាស៊ីនផ្សារដែក នៅក្នុងការដ្ឋានសំណង់ខាងលើ ។ ជនរងគ្រោះមានទីលំនៅ ភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុធ្វើឲ្យកម្មករសំណង់រូបនេះស្លាប់ គឺ ដោយសារដាច់គ្រែនយូងសម្ភារធ្លាក់សង្កត់លើជនរងគ្រោះ ។
បច្ចុប្បន្នសព ក្រោយពីកម្លាំងជំនាញធ្វើកោសល្យវិច័យរួច បានប្រគល់សពជូនប្រពន្ធ ឈ្មោះ ផែ អៀង យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ។ ទោះយ៉ាងណាគេនៅ មិនទាន់ដឹងពីទំហំទឹកចិត្តមនោសញ្ចេតនាថៅកែសំណង់ និងមានទទួលខុសត្រូវកម្រិត ណានោះទេ ខណៈជនរងគ្រោះស្លាប់កំពុងបំពេញភារកិច្ចការងារ ហើយក្រុមគ្រួសារជនរងគ្រោះជាជនក្រីក្រ ៕ នគរដ្រេហ្គន