ក្រុមសមត្ថកិច្ចជំនាញចុះពិនិត្យសពអណ្ដែតទឹក សង្ស័យជាករណីធ្វើអត្តឃាត

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃច័ន្ទ ៦កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចទឹកស្ទឹងពោធិ៍សាត់ក្បែវត្តកែវសុវណ្ណ ស្ថិតក្នុងភូមិកែវសុវណ្ណលើ សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់ ក្រុមសមត្តកិច្ចជំនាញសហការគ្នាចុះពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុក​ដាក់ ករណីប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកស្ទឹង សាកសពមិនស្គាល់អត្តញ្ញាណ។

ភិនភាគសព ពាក់អាវដៃវែង ឆ្នូតពណ៏ខ្មៅ ស្លៀកខោជើងវែង ឆ្នូតពណ៏សបី អាយុ ប្រហែល ៣០ឆ្នាំ កំពស់ប្រមាណ ១,៥០ម៉ែត្រ មានសភាពហើមប៉ោងស្អុយមានដង្កូវ លើខ្លួនប្រាណសាកសពគ្មានស្លាកស្នាមអ្វីគួរឲ្យសង្ស័យក្នុងករណីឃាតកម្មនោះឡើយ សាកសពអាចស្លាប់ដោយសាលង់ទឹកលើសពី ២០ម៉ោង ហើយសមត្តកិច្ចស្ថាប័នជំនាញពាក់ព័ន្ធបន្តការស្រាវជ្រាវ នេះជាការបញ្ជាក់ពីក្រុមសមត្តកិច្ចជំនាញសហការគ្នាចុះពិនិត្យខាងលើ ។

គួររំលឹកថា៖ កាលពីវេលាម៉ោង៣ និង១៥នាទី រសៀលថ្ងៃសៅរ៍ ៤កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៥-១៨៦ ត្រង់ចំណុចលើស្ពានថ្មស្ទឹងពោធិ៍សាត់ ចន្លោះផ្លូវអ្នកស្មើរជើង(ដើរ) ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ។

នគរបាលក្រុងពោធិ៍សាត់ប្រាប់ថា នៅវេលាម៉ោងខាងលើមានជនមិនស្គាល់អត្តសញ្ញាណម្នាក់ជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A 0278 យកមកប្លុងចោលនៅចំណុចខាងលើបាត់ម្ចាស់មិនដឹងទៅណា រហូតដល់វេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃដដែលទើបសមត្តកិច្ចទទួលបានព័ត៌មានក៍យកមកម៉ូតូនោះទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីធ្វើការស្រាវជ្រាវ និងអំពាវនាវស្វែងរកម្ចាស់កម្មសិទ្ធ ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print