ភ្នំពេញ៖ បេក្ខជន ១៦រូប បានឆ្លងផុតវគ្គ ជម្រុះ ជាបន្តបន្ទាប់ រហូតដល់ឈានទៅដល់វគ្គ ផ្តាច់ព្រ័ត្រ និងត្រៀមខ្លួនប្រកួតប្រជែងគ្នាបន្ត ចង់ដឹងថាតើសហគ្រិនរូបណា ដែលអាចទទួលបានជោគជ័យ កាន់ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ ២០១៨(Cambodian Young Entrepreneur Awards 2018) ។
នាយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា(JCI) សាខាមេគង្គ និងសមាគម សហគ្រិនវ័យក្មេងកម្ពុជា(YEAC) បានសហការរៀបចំ «ពិធីប្រកាសសហគ្រិនវ័យក្មេងឆ្នើមទាំង១៦រូប » នៅឯសណ្ឋាគារសុខាភ្នំពេញ។ សហគ្រិន១៦រូប បានជាប់ជ័យលាភី នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយ ពីបានធ្វើបទបង្ហាញ នឹងមានឱកាសឈាន ទៅដណ្តើមពានរង្វាន់ប្រចាំឆ្នាំ នៅវគ្គផ្តាច់ព្រ័ត្រនៅចុងខែមិថុនា ខាងមុខនេះ។
សហគ្រិនវ័យក្មេង កម្ពុជា នឹងរៀបចំនូវការប្រកួតការវិនិច្ឆ័យ ដាក់ពិន្ទុនិង ការប្រកាសបេក្ខជន លទ្ធផល បេក្ខជន សហគ្រិនចំនួន ទាំងទាំង១៦រូប ដែលអាចមានសិទ្ធ ទៅ ប្រកួតបន្តនាវគ្គផ្តាច់ព្រ័ត្រ នៅក្នុងថ្ងៃតែមួយ។
កម្មវិធីនេះក៏ទទួលបាន នូវសន្ទុះនៃការចូលរួមពីបេក្ខជន ដែលជាសហគ្រិន នៅតាមបណ្តាខេត្តមួយចំនួនធំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា ខេត្តសៀមរាប បាត់ដំបង ព្រះសីហនុ កំពង់ចាម និងកណ្តាល។ តាមរយៈកំណើននៃការចូលរួម ពីខាងសហគ្រិនមកពីទីកន្លែងផ្សេងៗនេះ ក៏បានសបញ្ជាក់ការ អំពីការរីកចម្រើន នៃ សហគ្រិនភាព នឹងការកើនឡើង នៅប្រភេទនៃអាជីវកម្មផ្សេងៗ ដែលបានតែកំពុងនឹងចាក់ ឬចូលទៅក្នុងសង្គមកម្ពុជាផងដែរ៕ ដោយ វឌ្ឍនា