ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់សង្ស័យមិនចេះហែលទឹកបានទៅឈរលេងនៅមាត់ស្រះ ក៏រអិលជើងធ្លាក់ចូលទឹកស្រះជម្រៅ៤ម៉ែត្របណ្តាលឲ្យលង់ស្លាប់។
ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចស្រះទឹក ក្នងភូមិក្រញូង ឃុំម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ តេក មឿន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិក្រញូង ឃុំវាលម្លូរ ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។ ជនរងគ្រោះ បានទៅឈរលេងនៅនឹងមាត់ស្រះទឹកហើយសង្ស័យ រអិលជើងធ្លាក់លង់ស្លាប់តែម្តង ដោយពុំមានអ្នកណាឃើញជួយសង្គ្រោះទាន់ឡើយ។
ករណីសម្មត្ថកិច្ចនេះសមត្ថកិច្ចស្រាវជ្រាវរកមូលហេតុបន្ថែមទៀត ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើរបុណ្បតាមប្រពៃណី ៕
ដោយ៖ វណ្ណះ