ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​ហិង្សា​ដោយ​ចេតនា​

ចែករំលែក៖

​ភ្នំពេញ​៖​ ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ២០១៥​ វេលាម៉ោង​០៦និង២៥​នាទី​ ស្ថិតនៅចំណុច​បារ​បារាំង​G.PUB​ ក្នុង​ផ្សារ​សុរិយា​ម៉​ល​ សង្កាត់​ផ្សារ​ថ្មី​៣​ អហ​ដូនពេញ​ បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ ករណី​ហិង្សា​ដោយ​ចេតនា​ ។​

IMG-20151115-WA0023

​ជនសង្ស័យ​មិន​ទាន់​សួរ​ឈ្មោះ​បាន​ ព្រោះ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ ភេទ​ប្រុស​ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​ ជា​អនិកជន​ខ្មែរ​រស់នៅ​បរទេស​ ។​ ជន​រង​គ្រោះ​ ១.​ឈ្មោះ​ អ៊ុំ​ ផ​ន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​សន្តិសុខ​ហាង​ G.PUB​ ស្នាក់​នៅ​ ភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ២.​ឈ្មោះ​ សោម​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​ មេការ​ហាង​ G.PUB​ ស្នាក់​នៅផ្ទះ​ជួល​ ក្បែរ​ផ្សារ​សុរិយា​ម៉​ល​ សង្កាត់​ផ្សារ​ថ្មី​៣​ ខណ្ឌដូនពេញ​ ។​

​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​កូនកាំបិត​ចំនួន​០១​ពី​ជនសង្ស័យ​ ។​ នៅ​វេលា​ម៉ោង​០៦:១៥​នាទី​ ជនសង្ស័យ​បាន​ចូល​ផឹកស៊ី​នៅ​បារ​បារាំង​ G.PUB​ ហើយ​បាន​និយាយ​ឡូឡា​ប៉ះពាល់​ដល់​ភ្ញៀវ​ផ្សេង​ទៀត​ ភា្ល​ម​នោះ​សន្តិសុខ​ឈ្មោះ​ អ៊ុំ​ ផ​ន​ បាន​ហៅ​ណែនាំ​សម្របសម្រួល​កុំអោយ​ធ្វើ​បែប​នេះ​ បន្ទាប់​ពី​បាន​ណែនាំ​រួច​ ជនសង្ស័យ​ក៏​បាន​ដើរ​ចេញពី​ហាង​នោះ​។​ ១៥​នាទី​ក្រោយមក​ ជនសង្ស័យ​ក៏​ត្រឡប់​មក​វិញ​ហើយ​ក៏​ស្ទុះ​មក​វាយ​ឈ្មោះ​ អ៊ុំ​ ផ​ន​ ហើយ​ជនសង្ស័យ​មិនដឹង​ជា​បានកូន​កាំបិត​មកពីណា​ យក​មក​ចាក់​ឈ្មោះ​ អ៊ុំ​ ផ​ន​ ប៉ុន្តែ​ភា្ល​ម​នោះ​ឈ្មោះ​ សោម​ វ​ណ្ណា​ បាន​ចូល​ទៅ​ជួយ​ក៏​ត្រូវ​ជនសង្ស័យ​ចាក់​០១​កាំបិត​ត្រូវ​ចំ​បំពង់ក​រង​របួសធ្ងន់​ ។​

​ប​ច្ចប្ប​ន្ន​ ជន​រង​គ្រោះ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ៕​

IMG-20151115-WA0020IMG-20151115-WA0022IMG-20151115-WA0021

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print