ខេត្តកំពង់ចាម ៖ មនុស្សពីរនាក់បានស្លាប់ និងរបួស ក្រោយអ្នកបើកបរម៉ូតូទាំងពីរនាក់ បើកខ្វះការប្រុងប្រយ័ត្នក្នុងការបញ្ជាចង្កូត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៥និង២០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវលំ ចន្លោះគីឡូម៉ែត្រលេខ៥៤ ស្ថិតនៅ ភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ។
នគរបាលចរាចរណ៍ស្រុកមេមត់បានឲ្យដឹងថា អ្នកស្លាប់ឈ្មោះ ជា ចាន់ធី ភេទស្រី អាយុ ២១ឆ្នាំ ជាតិខ្មែររស់នៅភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ និងអ្នករងរបួសឈ្មោះ រុន ភឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជំនុំពល ឃុំជាំតាម៉ៅ ស្រុកមេមត់ ។ ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងបានរងការខូចខាតកម្រិតធ្ងន់។
នគរបាលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីអ្នកបើរបរ បើកខ្វះការ ប្រយ័ត្នក្នុងការបញ្ជាចង្កូតម៉ូតូ ស្របពេលប្រើល្បឿនហួសកំណត់ ។ សពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកអ្នករងរបួសត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕ វណ្ណៈ