រថយន្ដដឹកឈើលោតឆត្ររួចពីការដោះលែងសង្កាត់រដ្ឋបាលព្រៃឈើរវាងមកជាប់អន្ទាក់សមត្ថកិច្ចមេព្រៃខេត្តកំពង់ធំវិញ

ចែករំលែក៖

ខេត្តកំពង់ធំ ៖  រថយន្តកុងតឺន័រដឹក ឈើលេខ២ ខុសច្បាប់មួយគ្រឿងត្រូវបាន សង្កាត់រដ្ឋបាលព្រៃឈើរវាង ដោះលែងតែ ត្រូវបានជាប់អន្ទាក់សមត្ថកិច្ចមេព្រៃខេត្ត កំពង់ធំវិញ ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំដោយសាររថយន្តនេះព្យាយាមបើករត់ ធ្វើឲ្យប៉ះរថយន្តសមត្ថកិច្ចខូចខាត ២គ្រឿង ។

ហេតុការណ៍ឃាតរថយន្ដនេះកើតឡើងកាលពីវេលាម៉ោង១១យប់ រហូតដល់    ម៉ោង២អធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍  ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ទី២១ នៅលើកំណាត់ផ្លូវជាតិ លេខ ០៦ត្រង់ចំណុច ភូមិកំពង់ថ្ម ឃុំកំពង់ ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា  រថយន្តកុងតឺន័រប្រភេទផ្លាឌឺគាំបានដឹក ឈើចេញ ពីទឹកដីខេត្តព្រះវិហារឆ្លងកាត់ខេត្តកំពង់ធំ ។ លុះមកដល់ខេត្តកំពង់ធំ សមត្ថកិច្ចឃាត់ដើម្បីសូរនាំដោយ សង្ស័យថាមានដឹកឈើដោយគ្មានច្បាប់អនុញ្ញាត។

រថយន្តសង្ស័យខាងលើនេះ ពុំបាន ឈប់ថែមទាំង បើករត់រហូតដល់ឃុំកំពង់ថ្ម  ទើបឃាត់រថយន្តបាន  ក្រោមកិច្ចសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម រួមជា មួយកងរាជអាវុធហត្ថស្រុកបារាយណ៍។

ក្នុងសកម្មភាពសមត្ថកិច្ចរដ្ឋបាលព្រៃឈើដេញឃាត់រថយន្តបណ្តាលឲ្យរថយន្ត ល្មើសបើក កៀរថយន្តមេព្រៃ២គ្រឿង បណ្តាលឲ្យខូចខាតយ៉ាងដំណំ ។ ទីបំផុត លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ បញ្ជាឲ្យតាមឃាត់រថយន្តឲ្យខាងតែបាន ដោយដេញចាប់ ពីខេត្តកំពង់ធំ វេលាម៉ោង ១១យប់ រហូតដល់ម៉ោង២អធ្រាត្រ ទើប ចាប់បាននៅចំណុច ភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ  ។ អ្នកបើកបរ     ដឹងខ្លួនថាទៅមុខលែងរួចក៏រត់គេចខ្លួន បាត់។

ក្រោយពីសមត្ថកិច្ចឃាត់រថយន្តបានក៏ នាំយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ កំពង់ថ្ម និងវាស់វែងឃើញមានឈើប្រភេទក្តារជាង១១ម៉ែត្រគូប ដែលបាន ដឹកដោយរថយន្ត ពាក់ស្លាកលេខ ភ្នំពេញ ៣B-៩២៤៦ ក្បាលក្រហម ទ្រុងកុងតឺនឺរ ពណ៌ស  ដែលមានគោលដៅយកទៅទម្លាក់នៅក្រុងភ្នំពេញ។

លោក មុំ សុផល នាយផ្នែករដ្នបាលព្រៃឈើបានប្រាប់ក្នុងកិច្ចសម្ភាសតាម​ទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២១ខែ មិថុនា ឆ្នាំ២០១៨នេះថា  មកទល់ពេលនេះមិន​ទាន់ឃើញ ម្ចាស់ស់រថយន្ដចូលខ្លួនមក ផាកពិន័យនៅឡើយ៕ ប៊ុន រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print