ហាយឡែនឌ័រ​រេចង្កូតបុក​ម៉ូតូ និង​រ៉ឺម៉ក ស្លាប់ម្នាក់របួសធ្ងន់៤នាក់នៅស្រុកទឹកឈូ

ចែករំលែក៖

ខេត្តកំពត ៖ រថយន្តហាយឡែនឌ័រពាក់ស្លាកលេខភ្នំពេញ2AL-5918មួយគ្រឿង ផ្ទុកមនុស្ស​៦នាក់បានបុកគ្នាជាមួយម៉ូតូម៉ាកហុងដាសេ១២៥ ស្លាកលេខកំពត1B-5588 បណ្តាលឲ្យ រងរបួសធ្ងន់ទាំងសងខាង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញ ស្ថិត​ក្នុង​ភូមិត្រសេកកោង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្ក​ម៉ាក​ហាយឡែនឌ័រ ពណ៌ស ស្លាកលេខភ្នំពេញ 2AL-5918 អ្នកបើកបរឈ្មោះ ឈ ចាន់រ័ត្ន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងអ្នករួមដំណើរ៦នាក់ ស្ត្រីម្នាក់ ។ ​ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១០ ស្លាកលេខកំពត1B-5588 បើក​បរឈ្មោះ ទេព សាំង ភេទប្រុស អាយុ៧០ឆ្នាំ​ និងអ្នករួមដំណើរឈ្មោះ មាស រ៉ា ភេទប្រុស អាយុ៦៥ឆ្នាំ ពួកគាត់ រស់នៅភូមិទឹកក្រហម ឃុំកណ្តាល ស្រុកទឹកឈូ​​​ជាមួយ​គ្នា បណ្តាល​ឲ្យរងរបួស​ធ្ងន់ដូចគ្នា ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា រថយន្តហាយឡែនឌ័របានរេចង្កូតមកបុក​ម៉ូតូសណ្តោង រ៉ឺម៉កមួយគ្រឿងទៀត ម៉ាកសេ១០០ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះដោយឈ្មោះ ងឹន តុង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (ស្លាប់​នៅ​មន្ទីរពេទ្យខេត្ត) និងអ្នករួមដំណើរឈ្មោះ ព្រី សុខលីន ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា (របួសធ្ងន់) ។

អ្នករងរ​បួសត្រូវបានសមត្ថកិច្ចដឹកទៅកាន់មន្ទីរពេទ្យ ។ ចំណែកវត្ថុតាងទាំង៣គ្រឿង យកមករក្សាទុកនៅប៉ុស្តិ៍ឃុំថ្មី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print