ស្លាប់ និងរបួស ៦នាក់ជាបន្តបន្ទាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២០,២១,២២ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានមនុស្សក្មេងចាស់ស្រីប្រុសចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងរន្ធត់ និងចំនួន ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣លើកនៅលើកំណាត់ផ្លូវជាតិលេខ៥។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា នៅវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃព្រហស្បតិ៍្ត ៩កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិ លេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៣-១៥៤ ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្ត ១គ្រឿងដែលប្រភពខាងលើមិនបានបញ្ជាក់អំពីម៉ាកឬពណ៏ និងធ្វើចរាចរណ៍ក្នុងទិសដៅពីណាទៅណានោះ បានបុកអ្នកជិះម៉ូតូ ១គ្រឿងម៉ាក ស្កុពី សេ១០០ ពណ៏កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 1AV 9073 ខណៈកំពុងឆ្លងថ្នល់ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង បណ្ដាលឲ្យភាគ្គីខាងម៉ូតូរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះនៅឯ(រាជធានីភ្នំពេញ) ចំណែកវត្ថុតាងរក្សាទុកជាបណ្ដោះអាសន្ននៅផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ។

ដោយឡែក៖ ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានឯនេះវិញក៍បានឲ្យដឹងដែរថា នៅវេលាម៉ោង៤ និង០០នាទី រសៀលថ្ងៃពុធ ៨កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ដដែល ស្ថិតក្នុងភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែរ បង្កឡើងដោយរថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ក្បាលពណ៏សទ្រុងពណ៏ខៀវ គ្មានស្លាកលេខ ហើយប្រភពក៍មិនបានបញ្ជាក់ក្នុងការធ្វើចរាចរណ៍នោះដែរ ក៍បានជ្រុលទៅបុកម៉ូតូ ១គ្រឿងពីក្រោយរួចបន្តបុករថយន្ត ១គ្រឿងទៀតទើបអស់ល្បឿន បណ្ដាលឲ្យភាគ្គីខាងខាងម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ ហើយវត្ថុតាងរថយន្ត និងម៉ូតូបានរក្សាទុកជាបណ្ណោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា លុះនៅវេលាម៉ោង៤ និង៣៥នាទីទាបភ្លឺ ឈានចូលថ្ងៃស្រុក្រ ១០កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ដដែល ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩២.១៩៣ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងម្ដងទៀតយ៉ាងរន្ធត់ បង្កឡើងយ៉ាងញាក់សាច់ទទ្រើងដោយរថយន្តកុងទឺន័រ ពណ៏សលាយពណ៏បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A 1452 បើកជែងក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានបុករថយន្តដឹកផ្លែរឈើ ១គ្រឿងម៉ាក សាំយ៉ុង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AK 8965 ពេញទំហឹង នៅគ្រាដែលកំពុងធ្វើចរាចរណ៍បញ្រ្ចាស់ទិសគ្នា បណ្ដាលឲ្យភាគ្គីខាងរថយន្តម៉ាក សាំយ៉ុង ស្លាប់ចំនួន ៣នាក់ក្នងនោះក៍មានក្មេងម្នាក់ផងដែរ ។

ចំណែកភាគ្គីខាងរថយន្តកុងតឺន័របានរងរបួសធ្ងន់អ្នកបើកបរផងដែរ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងមហាសោនាកម្មខាងលើនេះ សាកសពខាងភាគ្គីរថយន្តម៉ាក សាំយ៉ុង ដឹកផ្លែរឈើ បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែធ្វើងបុណ្យតាមប្រណីពៃ ចំណែកវត្ថុតាងរថយន្តទាំង ២គ្រឿងបានយកមករក្សាទុកជាបណ្ដោះអាសន្ន នៅការិយាល័យជំនាញផ្នែកសណ្ដាប់ធ្នាប់ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print