ប្តឹងសមត្ថកិច្ចឲ្យចាប់ប្អូនប្រុសបង្កើតខណៈហ៊ានរំលោភបងថ្លៃស្រីជាអនាគតរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ វាជារឿងមួយនឹកស្មានមិនដល់ ហើយកម្រជួបប្រទះនៅពេលបងប្រុសបង្កើត បានច្រឡេតនិងខឹងយ៉ាងខ្លាំង ប្តឹងសមត្ថកិច្ចឲ្យចាប់ប្អូនប្រុសយកទៅកាត់ទោសតាមច្បាប់ ខណៈប្អូនប្រុសខាងលើនេះហ៊ានរំលោភបងថ្លៃស្រី ដែលត្រូវជាអនាគតរបស់បងខ្លួនឯង ។

រឿងបងប្តឹងសមត្ថកិច្ចឲ្យចាប់ប្អូនប្រុសដាក់គុកខាងលើនេះ បានផ្ទុះឡើងបន្ទាប់ពីបែក ការណ៍ដល់គូដណ្តឹង ដោយតួអង្គខាងស្រីបានរៀបរាប់រឿងរ៉ាវខាងលើនេះ ប្រាប់បុរសជា  អនាគតប្តីថាប្អូនចាប់ខ្លួនរំលោភចំនួន២លើកក្នុងផ្ទះសំណាក់  ដែលការភ្ញាក់ផ្អើលនេះកើត ឡើងកាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌ ពោធិ៍សែនជ័យ ។

នារីរងគ្រោះដែលត្រូវជាអនាគតបងថ្លៃត្រូវបានគេស្គាល់ឈ្មោះប.ល.ដ អាយុ១៧ឆ្នាំ មុខ របរជាងអ៊ុតសក់ មានទីលំនៅបណ្តោះអាសន្នសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ មានស្រុក​​កំណើតខេត្តតាកែវ ។ រីឯប្អូនថ្លៃប្រុស រំលោភអនាគតបងថ្លៃស្រីនេះ មានឈ្មោះជាតិ ចាន់​លីម អាយុ២៦ឆ្នាំ ស្នាក់នៅជាមួយម្តាយមីង ក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍ សែនជ័យ មានស្រុកកំណើតស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

 

តាមសម្តីនារីរងគ្រោះបានឲ្យដឹងថា​ កន្លងមកនាងបានទូរស័ព្ទហៅអតីតប្អូនថ្លៃខាងលើនេះ ទៅឌុបនាងមកលេងផ្ទះម្តាយមីងនៅស្រុកអង្គស្នួល ដោយរង់ចាំម្តុំរង្វង់មូលជ្រោយចង្វារ ។  ក្រោយមកទៀតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១រសៀល នាងបានទួរស័ព្ទ ហៅប្អូនថ្លៃឲ្យមកយក ដោយឌុបទៅលេងផ្ទះម្តាយមីងម្តងទៀត នៅពេលដែលដឹកគ្នាតាម  ផ្លូវ មេឃបានភ្លៀងខ្លាំងលាយឡំនិងខ្យល់ ចំណុចភូមិអូរឌឹម សង្កាត់ចោមចៅ៣ ប្អូនថ្លៃ ឆ្លៀតឱកាសឌុបចូលផ្ទះសំណាក់ យីហោមិត្តភាព និងជួលបន្ទប់មួយលេខ១១៣ ចូល សម្រាល និងទិញបាយហូប ទម្រាំតែភ្លៀងនិងខ្យល់បាត់ ។

ប្រភពខាងលើឲ្យដឹងទៀតថា ខណៈហូបបាយរួចមួយសន្ទុះ ប្អូនថ្លៃចាប់ផ្តើមប្រើសម្តីលួង លោម រួចហារមាត់សុំរួមភេទត្រង់ៗជាមួយបងថ្លៃ តែពេលនោះបងថ្លៃបានបដិសេធមិន យល់ព្រម ស្រាប់តែប្អូនថ្លែបានចាប់ផ្តួលរួចសម្រាតសម្លៀកបំពាក់ធ្វើសកម្មភាពរំលោភលើ បងថ្លៃស្រី រហូតបានសម្រេច២ដង ។

 

ប្រភពខាងលើបានបន្តទៀតថា ខណៈអ្នកទាំង២បានចប់ការប្រកួតរួចរាល់ ក៏បានឌុបគ្នា បន្តមកកាន់ផ្ទះម្តាយមីង​ ខណៈមកដល់បានមួយសន្ទុះនារីជាបងថ្លៃ ដោយសារខ្លាចជិត ដល់ថ្ងៃរៀបការអនាគតប្តីរបស់នាង ដែលត្រូវជាបងប្អូនថ្លៃនោះ ថាខ្លួនគ្មានភាពបរិសុទ្ធ ទើបយករឿងរ៉ាវខាងលើទម្លាយឲ្យដឹង ធ្វើឲ្យអនាគតស្វាមីរបស់នាង ដែលត្រូវជាបង បង្កើតរបស់ប្អូនថ្លៃនោះ ខឹងច្រឡោតរួចប្តឹងសមត្ថកិច្ចឲ្យចាប់ប្អូនដើម្បីដាក់ទោសតាម ច្បាប់ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ បើទោះបីចាស់ទុំឃាត់យ៉ាងណាក្តី ក៏បុរសជា  បងបង្កើតនៅតែមិនសុខចិត្ត ដោយសារតែប្អូនហ៊ានលូកថ្លើមបង ។

អ្នកដឹងរឿងខាងលើបាននិយាយថា រវាងតួអង្គទាំង២បងថ្លៃស្រី និងប្អូនថ្លៃប្រុសវាមិនអាច ភាគីម្ខាងទះដៃម្នាក់ឯងឮទេ ហើយកន្លងមកបងថ្លៃស្រីតែងទូរស័ព្ទឲ្យប្អួនថ្លៃទៅយក ពេល ចូលផ្ទះសំណាក់ ពេលនោះហេតុអីមិនស្រែក បែរជាអង្ករក្លាយជាបាយទម្លាក់កំហុសទៅ  លើប្អូនថ្លៃប្រុស ៕ សុខាសែនជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print