​នគរបាលស្រុកត្បូងឃ្មុំឃាត់ជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន១កញ្ចប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កាលពីនៅថ្ងៃទី២១ ខែមិថុនា​ ឆ្នាំ២០១៨ វេលាម៉ោង២នាទី នៅចំណុច​ភូមិ​ព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំលាំងជំនាញប្រឆាំងគ្រឿងញៀននៃ​អធិការ​​ដ្ឋាន​នគរបាលស្រុកត្បូងឃ្មុំ   សហការជាមួយកំលាំងប៉ុស្ដិ៍នគរ បាលរដ្ឋបាល​ទន្លេ បិទបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន១កញ្ចប់ ។

ជនសង្ស័យដែលកំលាំងសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ រីម រ៉ូសេត ភេទប្រុស អាយុ២២ ឆ្នាំជន ជនជាតិចាម រស់នៅ ភូមិព្រែកតូច​ ឃុំទន្លេបិទ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ដកហូតម្សៅ ក្រាមពណ៍ស សង្ស័យថ្នាំញៀន០១កញ្ចប់។

បច្ចុប្បន្នជនសង្ស័យឈ្មោះរីម រ៉ូសេត ត្រូវបានបញ្ជូនមកអធិការ ដ្ឋាននគរបាលស្រុកត្បូង​ឃ្មុំ ដើម្បីកសាង សុំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាម​នីតិវិធី៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print