ភ្នំភ្លើង Shinmoe នៅក្នុងប្រទេសជប៉ុនបាន ផ្ទុះឡើងជាថ្មីទៀត

ចែករំលែក៖

ភ្នំភ្លើង Shinmoe បានផ្ទុះឡើងសាជាថ្មីម្តងទៀតហើយនៅថ្ងៃទី២២ខែមិថុនា ។ កន្លងមកនៅថ្ងៃទិ៥ខែមេសា ភ្នំភ្លើងនេះក៏បានផ្ទុះម្តងរួចមកហើយដោយ ព្រួសកម្អែ មានកម្ពស់ ៥ពាន់ម៉ែត្រ ។ នៅថ្ងៃទី២៥ ខែមីនា ក៏មានការផ្ទុះម្តងរួចមកហើយដែរ ។

ភ្នំភ្លើងស៊ីនម៉ឺ (Shinmoe) ដែលស្ថិត នៅចន្លោះខេត្ត ខាហ្គោស៊ីម៉ា (Kagoshima) និង មីយ៉ាហ្សាគី (Miyazaki) នៃ ប្រទេសជប៉ុនបានផ្ទុះឡើងជាថ្មីម្តងទៀតនាព្រឹកថ្ងៃសុក្រនេះ ដោយបានជះកម្អែផេះឡើងលើអាកាសរាប់គីឡូម៉ែត្រ។ នេះបើ តាមទីភ្នាក់ងារឧតុនិយមជប៉ុន JMA ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។

បើតាមទីភ្នាក់ងារ JMA ការផ្ទុះដ៏កក្រើកសាជាថ្មីម្តងទៀតនៅឯភ្នំភ្លើងជប៉ុន Shinmoe ភាគនិរតីនៃប្រទេសជប៉ុននេះ បាន បណ្តាលឲ្យពពកផ្សែង និងកម្អែផេះ ជះ ឡើងទៅលើផ្ទៃអាកាសកម្ពស់ដល់ទៅ ២,៣០០ម៉ែត្រ ចេញពីមាត់របស់វា។ ជាមួយគ្នានេះ JMA បានបន្តរក្សាកម្រិត ប្រុងប្រយ័ត្ននៃភ្នំភ្លើងនេះនៅកម្រិតលេខ ៣ ក្នុងចំណោមកម្រិតខ្ពស់បំផុត ៥ ដែលព្រមានមិនឲ្យមានការចូលមកក្បែរភ្នំភ្លើង ដែលមានកម្ពស់ ១,៤២១ម៉ែត្រនេះឡើយ។

គួរជម្រាបថា ភ្នំភ្លើង Shinmoe កាលពី ខែមីនាកន្លងទៅ ក៏បានផ្ទុះជះកម្អែផេះ ឡើងទៅផ្ទៃអាកាស កម្ពស់រាប់ពាន់ម៉ែត្រ ផងដែរ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print