តូចចិត្តនិងចៅបុរសម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួន

ចែករំលែក៖

ប៉ោយប៉ែត : បុរសពោះម៉ាយម្នាក់ចងករនិង ខ្សែនីឡុងចងគីបសម្លាប់ខ្លួននៅខ្ទមក្នុងព្រៃហើមស្អុយរលួយបង្ករការភ្ញាក់ផ្អើលកាលពីរវេលាម៉ោង៣ រសៀលថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៨នៅ និងខ្ទមក្នុងព្រៃឋិតក្នុងភូមិព្រៃព្រិចសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

សពរងគ្រោះមានឈ្មោះអៀន ប្រប់អាយុ49ឆ្នាំរស់នៅភូមិកកោះឃំុសរ្លក្រាមស្រុកស្វាយចេកខេត្តបន្ទាយមានជ័យមុខរបកម្មករសំណង់ក្នុងបរិវេណផ្កាយ៥។

បើតាមសំដីលោកនៅ ភារម្យអាយុ៣៧ឆ្នាំអះអាង ថាសាច់ញ្ញាតិសពប្រាប់ថាមុនកើតហេតុបុរសរងគ្រោះបានយកប្រាក់ទៅនាឡិការឲ្យចៅនៅភូមិកំណើត ក្រោយពីទិញបានក៏យកនាឡិការទៅឲ្យចៅលុះយកទៅដល់ផ្ទះចៅមិនព្រមយកទុកនាឡិកាចោលដោយពោលពាក្យថាចៅមិនបានលេងជាមួយតាទេ(ខ្មុំរវលបោចស្មៅដំឡង)ស្របពេលនោះជនរងគ្រោះបានវិលមកកន្លែងធ្វើការនៅប៉ោយ ប៉ែតវិញ។

បុរសរូបនោះបន្តថាចាប់ពីពេលនោះរហូតមកសព ជនរងគ្រោះចេះតែផឹកស្រាលុះដល់ដើមខែមិថុនា ឆ្នាំ២០១៨បាត់ខ្លួនរហូត (តែខ្លួនខំប្រឹង  ដើររកដែរតែរកមិនឃើញលុះថ្ងៃកើតហេតុទើបអ្នកស្រុកប្រទះឃើញសពស្អុយរលួយដោយយកខ្សែនីឡុងចងគីបចង ករសម្លាប់ខ្លួនបង្ករភ្ញាក់ផ្អើលបានប្ដឹងសមត្ថកិច្ចចុះមកពិនិត្យ។

ទោះមានការអះអាងពីសាច់ញ្ញាតិយ៉ាងណាគេឃើញសមត្ថកិច្ចជម្នាញចុះធ្វើកំណត់ហេតុជំវិញករណីខាងលើនេះដែរ។

បើយោងតាមរបាយការណ៏កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃើញថាករណីបុរសខាងលើបានស្លាប់ រយះពេលប្រហែលជា១០ថ្ងៃមកហើយ។តាមការសន្និដ្ឋានករណីនេះជាករណីធ្វើអត្តឃាតដោយ ចងករសម្លាប់ខ្លួន ៕ វណ្ណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print