លួចមិនទាន់បានផង នគបាលចាប់ខ្លួន

ចែករំលែក៖

  1. ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបាននគរបាលធ្វើការឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធនិងករណីប៉ុនប៉ងលួចទ្រព្យសម្បិតអ្នកដទៃនិងដកហូតបានសោរខ្សៀរ លេខ១០ ចំនួន១ដើម  និងផ្លែទុលវីសកែច្នៃចំនួន 2 ដើម។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៨នេះនៅនៅចំណុចផ្ទះសំណាក់ថាយហេង ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យខាងលើមានឈ្មោះ ផានីជុន សំសាវីន ភេទប្រុសអាយុ 47 ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអន្លង់ក្រូច ឃុំកូប  ស្រុកសិរីសោភ័ណ ខេត្តបាត់ដំបង។
ចំណែកជនរងគ្រោះមានឈ្មោះ អ៊ូ ថាយ ភេទប្រុសអាយុ 35 ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ បុគ្គលិករោងចក្រ ស្នាក់នៅផ្ទះលេខ 323 ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យរាជធានីភ្នំពេញ ។(ជាម្ចាស់ផ្ទះសំណាក់យីហោថាយ ហេង)។
សាក្សីបានអោយដឹងថា​  មុនពេលកើតហេតុនៅថ្ងៃទី 20 ខែមិថុនាឆ្នាំ 2018 វេលាម៉ោងប្រហែល 10 ព្រឹកជនសង្ស័យខាងលើបានមកជួលបន្ទប់គេង(បន្ទប់លេខ 6 ជាន់ទី 2 )នៅផ្ទះសំណាក់យីហោ ថាយ ហេង ស្ថិតនៅភូមិក្បាលដំរី 2 សង្កាត់កាកាបទី 2 ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងបន្តគេងរហូតដល់ថ្ងៃទី២២ ខែមិថុនាឆ្នាំ ២០១៨វេលាម៉ោងប្រហែល ៣ និង ៣០ នាទីទៀបភ្លឺ ជនសង្ស័យបានដើរចុះក្រោមលបៗ ហើយដោយមានទទូលកន្សែងលើក្បាល(នេះបើតាមមើលតាមរយៈកាមេរ៉ាសុវត្ថិភាពដែលចាប់រូបភាពចំទីតាំងទុកម៉ូតូរបស់ភ្ញៀវ)ហើយដើរទៅមុខទៅក្រោយតែម្នាក់ឯងគួរឲ្យសង្ស័យ។ ក្រោយពេលដែលអ្នកយាមបានបិទទ្វារមុខហើយចូលគេងក្នុងបន្ទប់បាត់។
លុះព្រឹកឡើងថ្ងៃដដែលវេលាម៉ោង ៧ និង៤០ នាទីព្រឹកផ្ទះសំណាក់បានឆែកមើលតាមកាមេរ៉ាសុវត្ថិភាពពីសកម្មភាពរបស់ភ្ញៀវចេញចូលនៅពេលយប់។ក៏ឃើញសភាពគួរឲ្យសង្ស័យរបស់ជនសង្ស័យខាងលើបានហើយក៏បានឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំង
ប៉ុស្តិ៍នគរបាលកាកាបទី 2 សួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅឲ្យផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីសាកសួរបន្តនិងឃុំខ្លួនជាបណ្ដោះអាសន្ន៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print