កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ចុះបង្ក្រាបករណីស្ត្រីស៊ីឈ្នួលពរពោះជំនួស ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់ និងនារីរងគ្រោះចំនួន៣៣ នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនសហការជាមួយកម្លាំងនគរបាល មូលដ្ឋាន បានចុះបង្ក្រាបករណីលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន និងបទធ្វើអន្តរការីនៃអំពើ ពពោះជំនួសឃាត់ខ្លួននារីរងគ្រោះចំនួន៣៣ នាក់ និងជនសង្ស័យប្រុសស្រីចំនួន៥នាក់ ក្នុងនោះប្រុសម្នាក់ជនជាតិចិន។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ចំណុចផ្ទះវីឡាលេខ២A ផ្លូវ៣៤៨ និងផ្ទះវិឡាលេខ៩A ផ្លូវ៣៤៨ ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ តាមបណ្ដោយផ្លូវលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ក្នុងប្រតិបត្តិការនេះ ដោយមានចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការសម្របសម្រួល ពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយ លោក ឩត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។

នគរបាលបានអោយដឹងផងដែរថា ក្នុងប្រតិបត្តិការនេះ ផ្ទះទី១ ផ្ទះផ្ទះលេខ២A ផ្លូវ៣៤៨ ឃាត់ខ្លួនមនុស្សបានចំនួន២៥នាក់ ប្រុស២នាក់ ដែលបុរសម្នាក់ ឈ្មោះ LlU QlANG ភេទប្រុស អាយុ៤៩ឆ្នាំ (ជនជាតិចិន) និងរថយន្ត១គ្រឿងម៉ាក់ស្តារិច ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ២A -៦៨៨៣ ម៉ូតូហុងដា today ពណ៌ខ្មៅ ១គ្រឿង និងផ្ទះទី២ ផ្ទះលេខ៩A ផ្លូវ៣៤៨ ឃាត់ខ្លួនបានមនុស្សចំនួន១៨នាក់ រួមទាំងក្មេង២នាក់ និងរថយន្ត១គ្រឿងម៉ាក់Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២C-៨៨៦៣។ថែមទាំងដកហូតឯកសារមួយចំនួន រួមមាន លិខិតឆ្លងដែនមួយចំនួន និងឯកសារពាក់ពន្ធ័។

តាមប្រភពព័ត៌មានពីនារីរងគ្រោះបានអោយដឹងថា ដោយខ្លួនរាល់ថ្ងៃធ្វើការនៅរោចក្រ បន្ទាបមកក៏មានមិត្តភក្រ្តបបួល ដោយនិយាយថាបានលុយច្រើន រហូតដល់១ម៉ឺនដុល្លារ ពេលគិតៗទៅ ក៏យល់ព្រម ពេលនោះ មិត្តភក្រ្តក៏បានអោយម៉ូតូឌុប ឌុបយកទៅបុរីវិមានភ្នំពេញ តែម្ដង។នារីរងគ្រោះបានបន្តអោយដឹងទៀតថា ពេលរូបនាងបានសម្រេចចិត្តធ្វើការងារស៊ីឈ្នួលពពោះនេះ ពេលនោះគេក៏បាននាំទៅមន្ទីពេទ្យ ដើម្បីបាញ់មេជីវិតចូលដោយបានឈ្នួលក្នុងតម្លៃ ពពោះកូន១បានចំនួន១ម៉ឺនដុល្លារ គិតចាប់ពីខែដំបូងអោយចំនួន៥០០ដុល្លារខែបន្ទាបៗមកទៀត៣០០ដុល្លារ រហូតដល់កើត ទើបទទួលបានចំនួន៦០០០ដុល្លារបន្ថែមទៀត។

ក្រោយពេលចប់ប្រតិបត្តការណ៍ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ឃាត់ខ្លួនមនុស្សចំនួន៤៥នាក់ (ក្មេង២នាក់) ប្រុស២នាក់(ប្រុសជនជាតិចិនម្នាក់) ក្នុងនោះស្រ្តីដែរមានផ្ទៃពោះ មានចំនួន៣៣នាក់។ សូមបញ្ជាក់ផងដែរចំនែកមនុស្សផ្សេងទៀតដែលមិនពាក់ព័ន្ធត្រូវនគរបាលអោយត្រឡប់ទៅវិញ។
បច្ចុប្បន្នស្រ្តីពពោះជំនួសចំនួន៣៣នាក់ ត្រូវបានបញ្ជួនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ចំណែកជនសង្ស័យទាំង៥នាក់ប្រុសស្រីរួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលឃុំខ្លួនបណ្ដោះអាសន្ន នៅការិយាល័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print