ផ្ទះ​ប្រជាពលរដ្ឋ​២២ខ្នង​ ត្រូវបានអគ្គិភ័យឆេះអស់ទាំងស្រុង នៅសង្កាត់​បឹងទំពុនទី២ ខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ​ ៖​ លំនៅឋានប្រជាពលរដ្ឋ២២ខ្នង​ ស្មើនិង៣១​ គ្រួសារសង់ឡើងពីឈើ​ ប្រក់សង្ក័សី នៅចំណុចផ្លូវប៉េតុង ក្នុងភូមិក្បាលទំនប់ទី៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ត្រូវបានឆេះអស់ទាំង​ស្រុង នៅវេលាម៉ោង៥ និង០០នាទី​ព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៨នេះ ។

របាយការណ៍​សមត្ថកិច្ចជាបឋមបញ្ជាក់ថា​ លំនៅឋានដែលឆាបឆេះ ជាលំនៅឋានសង់ជាប់គ្នាយ៉ាងរដឹកតែម្តង ។ ក្នុងហេតុការណ៍ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។
អគ្គីភ័យ​បានឆាបឆេះអស់រយះពេល១ម៉ោង ដោយបំផ្លាញលំនៅឋានប្រជាពលរដ្ឋ២២ខ្នង​ ត្រូវបានឆេះអស់ទាំង​ស្រុង ។

ក្នុងនោះកម្លាំងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ ២៧គ្រឿង ក្នុងនោះ ៥គ្រឿង មកពីអាវុធហត្ថរាជធានីភ្នំពេញ និង២២គ្រឿងទៀតមកពីស្នងការដ្ឋាននគរបាលរាជធានី​ ភ្នំពេញ ។ របាយការណ៍​បញ្ជាក់​ទៀតថា​ អណ្តាតភ្លើងត្រូវរលត់សូន្យសុងទៅវិញ នៅវេលាម៉ោង៦ និង២០នាទីព្រឹកថ្ងៃខែដដែល ។

សមត្ថកិច្ច​បានអោយដឹងថា​ ចំពោះហេតុការណ៍ឆេះខាងលើនេះ​ ក្នុងការចុះអន្តរាគមន៍ កម្លាំងជំនាញអគ្គិភ័យមានការ​ លំបាកខ្លាំង ព្រោះស្ថានភាពផ្លូវនៅតំបន់កើតហេតុជាផ្លូវមានលក្ខណះតូចចង្អៀត ពិបាកសម្រាប់រថយន្តពន្លត់អគ្គិភ័យចូលទៅអន្តរាគមន៍បាញ់ទឹកពន្លត់ណាស់ ។

ចំពោះមូលហេតុ នៃការឆាបឆេះ កម្លាំងជំនាញពុំទាន់អាចបញ្ជាក់បាននៅឡើយនោះទេ រង់ចាំធ្វើកោសល្យវិច្ច័យ​ នៅពេលក្រោយ ៕​ ជ្រោយចង្វារ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print