បុរសម្នាក់ជិះម៉ូតូអាយខុនបុកគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កស្លាប់នៅកន្លែង

ចែករំលែក៖

ប៉ោយប៉ែត​ ​ ៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈបើកបរឡើងជែងម៉ូតូ១គ្រឿងរួចបត់ចូលបុកគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កពីក្រោយ។ហេតុការដ៌រន្ធត់នេះកើតឡើងកាលពីយប់ម៉ោង8និង23នាទីថ្អៃទី23ខែមិថុនាឆ្នាំ2018លើដងផ្លូវជាតិលេខ5នៅភូមិនិមិត្ត3សង្កាត់និមិត្តក្រុងប៉ោយប៉ែត។

សមត្ថកិច្ចប្រាប់ជនរងគ្រោះឈ្មោះយស់សម្បត្តិភេទប្រុសអាយុ29ឆ្នាំជាអ្នកភូមិ/សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងជនរងគ្រោះជិៈម៉ូតូម៉ាកអាយខនពណ៏ខៀវបូកសពាម់ស្លាកលេខភ្នំពេញ1AD.7220ពីកើតទៅលិចស្របទិសគ្នាលុះដល់ចំណុចកើតហេតុឡើងជែងម៉ូតូ1គ្រឿងរួចបត់ចូលស្តាំវិញស្រាប់តែបុកគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កពីក្រោយបណ្តាលឲ្យភាគីម៉ូតូដួលស្លាប់ក្នុងថ្លុកឈាមតែម្តង។

ប្រភពបន្ងែមថាក្រោយកើតហេតុភាគីគោយន្តបានគេចខ្លួនបាត់តែគេដឹងថាម្ចាស់គោយន្តនោះជាអ្នកភូមិកូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែត។នៅកន្លែងកើតហេតុពេលនេះសមត្ថកិច្ចកំពុងធ្វើការវាស់វែងនិងទំនាកុទំនងរកសាច់ញាតិដើម្បីទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណីយ៌។ ចំណែកម៉ូតូជនរងគ្រោះខូចខាតធ្ងន់។

ក្រោយពីការវាស់វែងសមត្ថកិច្ចបានយកគោយន្តនិងម៉ូតូជនរងគ្រោញទៅរក្សារទុកនៅប៉ុស្ដ៏រដ្ឋបាលនិមិត្តដើម្បីរងចាំដោះស្រាយតាមផ្លូបច្បាប់៕វណ្ណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print