រថយន្ត​ពីរ​គ្រឿង ​បុក​គ្នា​ពេញទំហឹង​ បណ្ដាល​ឲ្យ​រថយន្ត​មួយគ្រឿង​រេចង្កូតធ្លាក់ចូល​ក្នុង​ប្រឡាយ​លូទឹក​ស្អុយ

ចែករំលែក៖

ភ្នំពេញៈ រថយន្តម៉ាក ​Highlander​ ​បុក​គ្នានិងរថយន្ត​ម៉ាក​ ​Vigo ​ បណ្ដាល​ឲ្យ​រថយន្តVigo​ ​រេចង្កូតធ្លាក់​ចូល​ក្នុង​ប្រឡាយ​លូទឹក​ស្អុយ​ និងជាប់មនុស្សប្រុសស្រី២នាក់ នៅក្នុងរថយន្ត តែត្រូវបានអ្នកឃើញហេតុការណ៍ជួយទាញឡើងមកលើផ្លូវវិញចំណែក​អ្នកបើក ​រថយន្ត​ Highlander បាន​រង​របួស​បាក់ដៃ​ ត្រូវ​បាន​មិត្តភ័ក្ដិ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យផងដែរ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា​ម៉ោង​៣ទៀបភ្លឺ ចូល​ថ្ងៃ​ទី​២៥ ខែ​មិថុនា ​ឆ្នាំ​២០១៨​ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៥ កែងផ្លូវ៤៣២ ស្ថិតក្នុងសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេឃើញ ​រថយន្ត​ម៉ាក ​Highlander ពណ៌​ទឹក​មាស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AB-9342 បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៣២ក្នុងទិសដៅពីកើតមកលុច ​ខណៈមក​ដល់​ចំណុច​ផ្លូវ​១០៥ដែលជាផ្លូវ​បំបែក​ជា​បួន​ ស្រាប់​តែ​មាន​រថយន្ត​ម៉ាក​ ​Vigo មួយគ្រឿង បើកបរដោយបុរសម្នាក់​ រួមដំណើរជាមួយនិងនារីម្នាក់ទៀត បានបើកក្នុងទិសដៅពីត្បូងមកជើងតាមបណ្ដោយផ្លូវលេខ១០​រថយន្តទាំងពីរគ្រឿង បានបុក​គ្នាពេញ​ទំហឹង​បណ្ដោយអោយ ​​រថយន្ត ​Vigo​ បាន​រេចង្កូត ធ្លាក់​​ចូល​ក្នុង​ប្រឡាយ​លូ​ទឹក​ស្អុយ​ ភ្លាមៗ​នោះ ​អ្នក​បើកបរ ​ក្នុង​រថយន្ត ​Vigo បាន​ធាក់​កញ្ចក់​រថយន្ត ​ដើម្បី​រំដោះ​ខ្លួន​ចេញ​មក​ក្រៅ​ដើម្បីអោយគេជួយផងដែរ ចំណែក​ម្ចាស់​ រថយន្ត​ Highlander ក៏បាន​រង​របួស​បាក់ដៃ​ ត្រូវ​បាន​មិត្តភ័ក្ដិ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង​ រួចស្ទូចយក​រថយន្ត​ទាំង​២គ្រឿង ទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ​ដើម្បីធ្វើ​ការ​ដោះស្រាយ​តាម​នីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print