ជំនួយការភូមិយាងថ្មីម្នាក់ស្លាប់ចំណែកអនុភូមិម្នាក់រងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៏

ចែករំលែក៖

ប៉ោយប៉ែត​ ៖​ គួរឲ្យរន្ធតជំនួយការភូមិយាងថ្មីម្នាក់បានស្លាប់ចំណែកអនុភូមិរងរបួសធ្ងន់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៏កាលពីវេលាម៉ោង២និង៣៥នាទីរសៀលថ្ងៃទី២៤ខែមិថុនាឆ្នាំ២០1៨នៅចំណុចផ្លូវជាតិលេខ៥ចន្លោះបង្គោលលេខ៣៨៣.៣៨៤មុខវត្តរតនះនិមិត្តស្ថិតនៅភូមិយាងថ្មីឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះឈ្មោះមាស មុំ ភេទស្រីអាយុ៦៤រស់នៅភូមិ​យាងថ្មីឃុំកូបស្រុកអូរជ្រៅខេតបន្ទាយមានជ័យជាជំនួុយការភូមិយាងថ្មី (ស្លាប់)  និងឈ្មោះ​គឹម សុភា ភេទប្រុសអាយុ៦៤ឆ្នាំរស់នៅភូមិយាងថ្មីឃុំកូបស្រុកអូរជ្រៅជាអនុភូមិយាងថ្មី(ធ្ងន់)។ចំណែក
អ្នកបើកបររថយន្តឈ្មោះដុងឈាងលីភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិសាមគ្គីមានជ័យសង្កាត់.ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចសណ្ដាប់ធ្នាប់ស្រុកអូរជ្រៅបញ្ជាក់ថាមុនកើតហេតុគេឃើញជនរងគ្រោះបានជិះម៉ូតូវេវ2នាក់ប្ដីប្រពន្ធមុនក្នុងទិសដៅពីកើតទៅលិចស្របទិសជាមួុយរថយន្តកាំរីឆ្លាមពណ៏ត្រាវពាក់ស្លាក់លេខភ្នំពេញ2k. 9706អ្នកបើកបរឈ្មោះដុងឈាងលីលុះមកដល់ចំណុចកើតហេតុហ្វ្រាំមិនទាន់បានបុកម៉ូតូជនរងគ្រោះដែលជិះដឹកគ្នាពីអ្នកប្ដីប្រពន្ធបំរ៉ុងឆ្លងផ្លូវចូលផ្ទះទៅទិសខាងត្បូងធ្វើឲ្យប្រពន្ធស្លាប់នៅកន្លែងនិងប្ថីរងរបួសដឹកសង្គ្តោះនៅមណ្ឌលសុខភាពកូប។

ចំណែកអ្នកបើកបរត្រូវកម្លាំងជម្នាញស្រុកបានបញ្ជូនទៅស្នងការដ្ឋានខេត្តដើម្បីមកសួុរនាំ។ចំពោះម៉ូតូនិងរថយន្តខូចចាតត្រូវកម្លាំងជម្នាញដឹករក្សាទុកអធិការស្រុកស្រុកអូរជ្រៅ​ ៕​ វណ្ណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print