រថយន្ដហាយឡែនឌ័របេីកកៀរម៉ូតូ១គ្រឿងបណ្តាលអោយយុវជនម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ:ព្រោះតែគ្រឿងស្រវឹង បានធ្វេីឲ្យ យុវជនម្នាក់បានដួលបោកក្បាលទៅនិងថ្នល់សន្លប់ស្ដូកស្ដឹង រងរបួសធ្ងន់ហេីយ ត្រូវបានរថយន្ដសារមុយដឹកយកទៅសង្រ្គោះភ្លាមៗនៅមុន្ទីពេទ្យភ្លាមៗ ខណះដែរ យុវជនរងគ្រោះបានជិះម៉ូតូតាមផ្លូវ ក៏​ត្រូវរថយន្ដហាយឡែនឌ័រមួយគ្រឿងបេីកគៀរ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកើតឡើងកាលពីវេលាម៉ោង ៨យប់ថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលំ ជិតការដ្ឋានសាងសង់ស្ពានអាកាសថ្មី ស្ថិតក្នុងសង្កាត់ ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក អ៊ែប្លែក ពណ៍សរលាយក្រហម ពាក់ស្លាកលេខ កំពត 1A-2345 ធ្វើដំណើរតាមបណ្ដោយផ្លូវលំជិតការដ្ឋានសាងសង់ស្ពានអាកាសថ្មី ទិសដៅឍបីកើតទៅលិច មកដល់ចំនុចកើតហេតុក៏មានរថយន្ដមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Q- 6174 នើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រា ធ្វើដំណើរស្របទិសគ្នា បានវ៉ាម៉ូតូទាក់ដៃចង្កូតម៉ូតូបណ្ដាលអោយដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់។ចំនែករថយន្ដបានបើកទៅដល់រង្វង់មូលទូលគោកទើបឈប់ដោយសារតែកង់រថយន្ដខាងមុខផ្នែកខាងឆ្វេងបន្តដំណើរទៅមុខលែងរួចទើបកម្លាំងសម្ថតិកិច្ចឃាត់បានតែម្ដង។
ក្រោយកើតហេតុសម្ថតកិច្ចចុះមកដល់ធ្វើការវាស់វែងយករថយន្ដបង្កនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីរងចាំដោះស្រាយតាមច្បាប់៕ស ដារ៉ា

20150708-083945.jpg

20150708-083950.jpg

...

20150708-083955.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print