ចូលច្រៀងខារ៉ាអូខេផឹកបៀរអស់១កេសគិតលុយអស់៦១ដុល្លារឆោឡោផ្អើល

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់បាននាំគ្នាចូលច្រៀងក្នុង ខារ៉ាអូខេយីហោ មូន KTVនិងផឹកស្រាបៀរអង្គរអស់ចំនួន១កេសមានទាំងម្ហូនទៀតខណះស្រវឹងក៏បបូលនារីដៃគូរអង្គុយជាមួយទៅខាងក្រៅតែនាងមិនព្រមក៏ឲ្យគិតលុយអស់ចំនួន៦១ដុល្លារទើបនាំគ្នាឆោឡោផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍។

       ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០១៨ នៅហាងខាងរ៉ាអូខេយីហោ មូន KTV នៅលើកំណាត់ផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

       តាមប្រភពព័ត៍មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកចូលច្រៀងនៅក្នុងហាងខារ៉ាអូខេខាងលើដោយហៅបៀរអង្គរចំនួន១កេសស្មើនិង៣០ដុល្លារនិងម្ហូប កង្កែបបំពងមួយចានស្មើនិង១២ដុល្លារ ផ្លែល្ពៅមួយចានស្មើ៧ដុល្លារ ថែមទាំងកូកាកូឡានិងបាកាស់ចំនួន៤កំប៉ុងទៀតស្មើនិង១២ដុល្លារ លុះពេលផឹកស្រវឹងក៏បបួលនារីដែលយកមកអង្គុយកំដរនោះទៅដេកតែនាងមិនព្រមធ្វើអោយបុរសនោះខឹងហៅបុគ្គលិកមកគិតលុយចេញវិញតែពេលគិតលុយអស់សរុបចំនួន៦១ដុល្លារគិតថាថ្លៃពេកក៏នាំគ្នាឆោឡោឡើងហៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗតែម្តង។

       ក្រោយមកសមត្ថកិច្ចបានចុះមកដល់និងធ្វើការសម្របស្រួលគ្នាដោយម្ចាស់ហាងគិតតែ៤០ ដុល្លារពីបុរសទាំង២នាក់នោះទើបព្រមព្រៀងគ្នាបញ្ចប់រឿងតែម្តង៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print