កម្លាំងទាហានហ្វុីលីពីនមួយក្រុមបានផ្ទុះអាវុធច្រឡំបាញ់សម្លាប់ប៉ូលិស៦នាក់ និង៩នាក់រងរបួស នៅក្នុងសកម្មភាព ប្រឆាំងក្រុមឧទ្ទាម Maoist

ចែករំលែក៖

កម្លាំងទាហានហ្វុីលីពីនមួយក្រុមបានផ្ទុះអាវុធច្រឡំបាញ់សម្លាប់ប៉ូលិស៦នាក់ និង៩នាក់រងរបួស នៅក្នុងសកម្មភាព ប្រឆាំងក្រុមឧទ្ទាម Maoist ក្នុងព្រៃ។

សារព័ត៌មាន Rappler បានផ្សាយថា កម្លាំងទាហានហ្វុីលីពីននៅព្រឹកថ្ងៃទី២៥ ខែមិថុនាបានបើកយុទ្ធនាការទ្រង់ទ្រាយ ធំ ទៅលើក្រុមទាហានប្រជាជនថ្មី NPA នៅតំបន់ Barangay Santa Rosa ស្ថិតនៅ ស្រុក Villareal ខេត្ត Samar ។ ប៉ុន្តែនៅ ពេលនោះកម្លាំងប៉ូលិសក្នុងតំបន់ក៏បាន ចូលទៅក្នុងព្រៃដោយមិនដឹងថា មាន កម្លាំងទាហានចូលក្នុងព្រៃនោះទេ។

លោក Raul Farnacio មេបញ្ជាការ កម្លាំងទាហានប្រចាំនៅតំបន់ដាច់ ស្រយាល ស្ថិតនៅលើកោះ Samar ប្រទេសហ្វុីលីពីន បានបញ្ជាក់ថា កម្លាំង ទាហានបានច្រឡំប៉ូលិសមួយក្រុម គឺជា កម្លាំង ដែលរដ្ឋាភិបាលទីក្រុងម៉ានីល ចាត់ ទុកជាកម្លាំងម៉ៅ និយមទើបបាញ់ប្រហារ តែម្តង។

លោកបន្តទៀតថា ជារឿងគួរឲ្យសោក ស្តាយ ដោយនៅពេលដែលយើងនៅក្នុង ព្រៃ ពិបាក សន្និដ្ឋានថា អ្នកណាជាសត្រូវ ឬជាមិត្តណាស់។ នៅក្នុងហេតុការណ៍ ខាងលើ មិនមានទាហានណាមួយរងរបួស នោះ ឡើយ។

ស្នងការប៉ូលិសហ្វុីលីពីន លោក Oscar Albayalde បានឲ្យដឹងថាប៉ូលិស កំពុង បើកការស្រាវជ្រាវលើករណីខាងលើ។ នៅពេលកើតហេតុប៉ូលិសកំពុងតែបើក ប្រតិបត្តិការទ្រង់ទ្រាយតូចនៅតំបន់ព្រៃ ខាងលើ។

សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងទាហានម៉ៅនិយម បានធ្វើសង្គ្រាមប្រឆាំងរដ្ឋាភិបាលហ្វុីលីពីន ក្នុងរយៈពេល ជាង៥០ឆ្នាំកន្លងមកហើយ ដែលសង្គ្រាម វាយប្រហារនោះ បណ្តាលឲ្យមានមនុស្ស រហូតដល់ទៅជាង ៤០.០០០នាក់ស្លាប់៕ ម៉ែវ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print