ភ្នំពេញ ៖ សម្ភារះក្នុងផ្ទះល្វែងមួយកន្លែងក្នុងបុរីពិភពថ្មីម្តុំផ្សារឈូកមាសត្រូវអគ្គីភ័យឆាបឆេះបង្ករការភ្ញាក់ផ្អើលទាំងព្រឹកខណះម្ចាស់ផ្ទះឈប់ជួលអោយ(ផុតកុងត្រា)ជនជាតិអាឡឺម៉ង់ដែលបើក របរកែច្នៃសម្ភារៈកំប៉ុងស្រាបៀ និងចាក់ស្មាច់ហើយត្រូវបានគេសង្ស័យថាជនជាតិបរទេសរូបនោះមានបំណងដុតបំផ្លាញពោះថាគ្រាន់តែចេញផុតមិនបាន៥នាទីផង ផ្ទះបានឆេះតាមក្រោយ។
ករណីនេះបានកើតឡើងថ្ងៃពុធ១៥កើត ខែបឋម សាឍា ឆ្នាំច សំរិទ្ឋស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៨វេលាម៉ោង៦និង៣០ នាទីព្រឹកស្ថិតនៅផ្ទះលេខ៥៤អុឺ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្លង់ ខណ្ឌសែនសុខ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើបានជួលឲ្យទៅជនជាតិអាឡឺម៉ង់ បើករបរ កែច្នៃ កំប៉ុងស្រាបៀ និងចាក់ស្មាច់ ហើយត្រូវបានចប់កុងត្រានៅក្នុងថ្ងៃនេះតែម្តង ហើយម្ចាស់ផ្ទះក៏ឈប់ជួលអោយជនបរទេសរូបនោះទៀតទេព្រោះម្ចាស់ផ្ទះត្រូវលក់ទៅអោយអ្នកផ្សេងហើយ តម្រូវឲ្យអ្នកជួល (ជាជនជាតិបរទេសរូបនោះ) រើឥវ៉ាន់ សម្ភារៈ ចាកចេញ ។ គេសង្ស័យថាជនបរទេសនោះមានបំណងដុតបំផ្លាញព្រោះនៅក្នុងផ្ទះមានក្លិនសាំងក្រអូបពេញផ្ទះហើយសមត្ថកិច្ច រកឃើញធុងហ្គាសចំនួន៣ធុង និងប៊ីដុងសាំងក្រអូប ដែលប្រជាពលរដ្ឋដាក់ការសង្ស័យទៅលើ ជនបរទេសរូបនោះ ជាអ្នកដុត ហើយចាកចេញទៅបាត់ ។
ប៉ុន្តែគ្រាន់តែអគ្គីភ័យឆាបឆេះភ្លាម ពលរដ្ឋនៅក្បែរខាងជួយ គាស់ ទ្វារ បាញ់ទឹក និងយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ភ្លើង ហើយក៏មានរថយន្តពន្លត់អគ្គីភ័យមួយគ្រឿង មកជួយដែរ តែមិនបានបានបាញ់ទឹកដោយសារភ្លើងបានរលត់ទៅវិញហើយ ។
តែគ្រោះអគ្គីភ័យខាងលើ គ្រាន់តែខូចខាតសម្ភារៈក្នុងផ្ទះ មិនបានបង្កគ្រោះថ្នាក់ឆេះរាលទៅផ្ទះផ្សេង ឬ បង្កឲ្យអ្នកណារងរបួសដែរ សមត្ថកិច្ច បន្តស្រាវ ជ្រាវ ស្វែងរក ជនបរទេសរូបនោះ៕ ដោយ៖ តុង សីីហា