មិនធម្មតា”បាតដៅខ្មៅ”ប្រមូលផ្តុំដោយផលិតករ និងតារាសម្តែងវ័យក្មេងមានសត្ថភាព

ចែករំលែក៖

ភ្នំពេញ៖   រឿង”បាតដៃខ្មៅ”ដែលដឹកនាំសម្តែងផលិត និងសម្តែងដោយយុវជនមានសមត្ថភាពជាច្រើនរូបនេះបានសម្ពោធប្រកាសបើកឲ្យចាក់បញ្ចាំងហើយកាលពីរាត្រីថ្ងៃទី២៦ខែមិថុនានេះជាមួយនឹងការកោតសរសើរខ្លាំង ។

​ព្រឹត្តិការណ៍ប្រកាសសម្ពោធនេះមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី មន្ត្រីក្រសួងវប្បធម៌ សិល្បករផលិតកករ អ្នកជំនួញជាច្រើនផងដែរ។ បាតដៃខ្មៅគឺជាខ្សែភាពយន្តបែបរន្ធត់និងមនោសញ្ចេតនា ថ្មីមួយប្រភេទ បង្កប់ដោយអបិយជំនឿ និងត្រូវដកស្រង់ចេញពីប្រលោមលោករបស់ក្រុមហ៊ុនសប្បាយដែលទទួលបានការចូលអានរាប់លាននាក់កន្លងទៅ។

​លោក មាស រស្មី អ្នកដឹកនាំសម្តែងវ័យក្មេង បានបញ្ជាក់ថាភាពយន្តរឿង”បាតដៃខ្មៅ” មានរយៈពេល៩០នាទី ប៉ុន្តែក្រុមការងារបានសម្រួលពីអត្ថបទប្រលោកលោកមកជាអត្ថបទភាពយន្តដោយប្រើពេល៣ខែ និងការស្វែងរកទីតាំងផលិតនិតតួសម្តែង ចំនួន២ខែ រយៈពេល១ខែដើម្បីថត និង៥ខែក្នុងការកាត់តសរុបប្រមាណ១០ខែ។ លោកថាមានមនុស្សប្រមាណជាង១០០នាក់ដើម្បីចូលរួមផលិតស្នាដៃមួយនេះឡើង។ លោកនៅតែទទួលយកការរិះគន់ស្ថាបនា ប៉ុន្តែលោកស្នើឲ្យទស្សនិកជនបើកចិត្តឲ្យទូលាយក្នុងការទទួលយករឿងនេះព្រោះជាការខិតខំសម្រិតសម្រាំងបង្កើតថ្មីសម្រាប់ទស្សនិកជន។

   លោកជី សិលានាយកប្រតិបត្តិក្រុមហ៊ុនសប្បាយបានអោយដឹងថាលោកអ្នកដែលមិនទាន់បានទស្សនារឿង”បាតដៃខ្មៅ”អាចនិងគិតថារឿងនេះចូលដល់អារម្មណ៍អ្នកទស្សនាបានអត់។ប៉ុន្តែលោកអ្នកនឹងភ្ញាក់ផ្អើលចំពោះសាច់រឿងមួយនេះក៍ដូចជាទេពកោសល្យតួសម្តែងដែលគ្រាន់តែជាអ្នកចម្រៀងបែបស្នាដៃកូនខ្មែរបែរជាមកក្លាយជាថតភាពយន្តរួចសម្តែងបានកម្រិតមួយស្មានមិនដល់។លោកថាចង់ផ្តល់ឱកាសអោយអ្នកនិពន្ឋវ័យក្មេងផលិតករវ័យក្មេងនិងតារារលកក្រោយមានឱកាសបញ្ចេញនូវអ្វីដែលខ្លួនស្រឡាញ់ហើយខិតខំធ្វើអោយបាន។យើងក៍ត្រូវការអ្នកដឹកនាំជើងចាស់ព្រឹទ្ឋាចារ្យ  នានាដើម្បីព្រឹក្សាជូនអ្នកក្រោយ។”បាតដៃខ្មៅ”បោះទុនល្មមទេតែបានដាក់ទិសដៅបង្ខឹកតារាថ្មីភាគច្រើនជាអ្នកចម្រៀងអ្នកនិពន្ឋរហូតទាល់តែអាចសម្រេចបាន។

គួរបញ្ជាក់ដែរថាភាពយន្តខ្នាតធំរឿង “បាតដៃខ្មៅ” ចាក់បញ្ចាំងនៅថ្ងៃទី២៨​ ខែមិថុនា នេះតទៅ នៅគ្រប់រោងភាពយន្ត៕

ដោយ៖ វឌ្ឍនា

 

 

 

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print