ក្រុមចោរលួចដោះស្លាកលេខរថយន្តចំនួន២គ្រឿង យកទៅបាត់ដោយសុវត្ថភាពនៅសង្កាត់ទឹកថ្លា

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តហាយឡែនឌ័រចំនួន២គ្រឿង ដែលម្ចាស់ចតទុក នៅដីឡូត៍ខាងក្រោយស្ថានីយ៍ទូរទស្សន៍អាសុីអាគ្នេយ៍ក្នុងសង្កាត់ទឹកថ្លាត្រូវក្រុមចោរលួចដោះស្លាកលេខយកទៅបាត់។ករណីនេះបានកើតឡើងកាលពីថ្ងៃពុធ១៥កើត ខែបឋមសាឍា ឆ្នាំច សំរិទ្ឋស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៨ទើបនៅវេលាម៉ោង៦ព្រឹក ទើបម្ចាស់ដឹង រត់ទៅប្តឹងសមត្ថកិច្ច ។

រថយន្តដែលក្រុមចោរលួចដោះស្លាកលេខនោះមាន១ ម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AO-0778 មានម្ចាស់ឈ្មោះ អុឹម លីន ។ និងរថយន្តមួយគ្រឿងទៀតម៉ាកហាយឡែនឌ័រ ដូចគ្នា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-4258 មានម្ចាស់ឈ្មោះ ស៊ុំ ផល្លា ។ ម្ចាស់រថយន្តទាំង២គ្រឿង មានទីលំនៅ កន្លែងកើតហេតុ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា រថយន្តគាត់ចតទុកដាក់ នៅចំណុចខាងលើរាល់យប់មិនដែលមានបញ្ហាអ្វីទេ ស្រាប់តែនៅព្រឹកថ្ថៃទី២៧ ខែមិថុនានេះពេល ភ្ញាក់ពីដំណេកស្រាប់តែ ឃើញរថយន្តទាំង២គ្រឿង ត្រូវបានជនសង្ស័យ លួចដោះ កាច់យកស្លាកលេខ មុខ-ក្រោយ បាត់អស់ ទើបឆោឡោ នាំគ្នារត់ទៅប្តឹងសមត្ថ កិច្ចប៉ុស្តិ៍ទឹកថ្លា ឲ្យជួយអន្តរាគមន៍ ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print